2025-01-10
ឃី ភារៈ
2025-01-10
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា កម្មវិធីអភិវឌ្ឍន៍វិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) ត្រូវផ្តោតទៅលើការវិនិយោគស្រូវអង្ករ ស្វាយចន្ទី ស្វាយ កៅស៊ូ ផលិតកម្មបន្លែ ផលិតផលវារីវប្បកម្ម ម្រេច ដំឡូងមី ត្រចៀកកាំ និងផលិតផលសក្តានុពលនានា។
តាមការចុះផ្សាយរបស់ក្រសួងកសិកម្ម កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា បានបន្តថា កម្មវិធី CAFE-2025 របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា(FAO)នេះ ក៏ត្រូវផ្តោតលើតម្រូវការនៃការវិនិយោគទាំងអ្នកវិនិយោគក្នុងស្រុក និងបរទេសនូវកសិផលកម្ពុជាផងដែរ។
ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព ស្តីពី កម្មវិធី CAFE-2025 នេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំដល់ក្រុមការងារត្រូវពិនិត្យពីកាលបរិច្ឆេទសមស្របមួយ ដែលអាចប្រារព្ធកម្មវិធីនេះបានដោយរលូន និងមានការចូលរួមបានគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យកសិកម្ម ផ្សាភ្ជាប់ពាណិជ្ជកម្ម។ ឯកឧត្តម ឌិត ទីណា បានបន្ថែមថា ក្រុមការងារត្រូវជំរុញការងារនេះឱ្យចេញជារូបរាង និងមានការទទួលស្គាល់ជាផ្លូវការពិតប្រាកដនូវការរៀបចំនៃកម្មវិធី (CAFE-2025)៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី