SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា-បារាំង កំពុងពន្លឿនការចរចាលើកិច្ចព្រមព្រៀង ការចៀសវាងយកពន្ធត្រួតគ្នា


កម្ពុជា-បារាំង កំពុងពន្លឿនការចរចាលើកិច្ចព្រមព្រៀង ការចៀសវាងយកពន្ធត្រួតគ្នា
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-07

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-07

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា-បារាំង កំពុងពិភាក្សាពន្លឿនលើចំណុចដែលនៅសេសសល់បន្ទាប់ពីកិច្ចប្រជុំចរចាលើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA) ជុំទី២ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៥។ តាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំ ដែលមានការចូលរួមលោកបណ្ឌិត សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ ជាមួយលោក Martin Klam ប្រធាន នាយកដ្ឋានកិច្ចការអន្តរជាតិ និងអឺរ៉ុប នៃក្រសួងហិរញ្ញវត្ថុបារាំង ក្នុងគោលបំណងផ្លាស់ប្តូរយោបល់ និងស្វែងរកជំហររួម ចំពោះចំណុចដែលពុំទាន់បានឯកភាពគ្នា ក្រោយកិច្ចប្រជុំចរចាកិច្ចព្រមព្រៀង DTA រវាងកម្ពុជា-បារាំង ជុំទី២ ដើម្បីអាចឈានទៅបញ្ចប់ការចរចាឱ្យបានឆាប់។

តាមរយៈកិច្ចប្រជុំនេះ ភាគីទាំងពីរក៏បានចរចាទទួលបាននូវវឌ្ឍនភាពជាវិជ្ជមាន ដោយភាគីទាំងពីរបានយល់ច្បាស់ពីគ្នាទៅវិញទៅមក អំពីចំណុចដែលជាគោលនយោបាយ ជាមួយនឹងការផ្តល់ជាជម្រើសដល់គ្នាទៅវិញទៅមក ដើម្បីជាការសម្របសម្រួលក្នុងគោលបំណងឈានទៅសម្រេចការចរចា។ គួរបញ្ជាក់ថា កិច្ចប្រជុំនេះជាកិច្ចប្រជុំលើកទី៣ បន្ទាប់ពីគណៈប្រតិភូនៃប្រទេសទាំងពីរ បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ជាបន្តបន្ទាប់ចំនួន២ លើករួចមកហើយ គឺនៅថ្ងៃទី២ និងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី