2024-09-16
គន ម៉េងហុង
2024-09-16
គន ម៉េងហុង
ភ្នំពេញ៖ រាជរដ្ឋាភិបាល នឹងផ្ដល់ការលើកលែងការបង់កម្រៃ សេវាផ្សេងៗ និងការផាកពិន័យទាំងអស់ ដើម្បីបើកផ្លូវឱ្យសហគ្រាស កម្មករ និងនិយោជិតដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចធ្វើអន្តរកាលនិងចាប់ផ្ដើមអាជីវកម្មថ្មីនៅក្នុងប្រព័ន្ធ ដោយមិនមានការព្រួយបារម្ភ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល នឹងកាត់បន្ថយបន្ទុកលើការបំពេញអនុលោមភាពឱ្យបានជាអតិបរមា និងបញ្ចៀសការបង្កើតបទដ្ឋានគតិយុត្តញឹកញាប់ ដែលបង្កឱ្យមានការលំបាក ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម(MSMEs) ដែលមានលទ្ធភាពទាបទាំងថវិកា ទាំងចំណេះដឹង ក្នុងការស្វែងយល់ និងការបំពេញនីតិវិធីផ្សេងៗ។ រាជរដ្ឋាភិបាល ក៏នឹងធានាឱ្យបាននូវភាពអាចប៉ាន់ប្រមាណបាន ពិសេសជុំវិញការផាកពិន័យផ្សេងៗ ដែលជាកត្តាបង្កឱ្យមានការរារែកក្នុងការធ្វើអន្តរកាលចូលទៅក្នុងប្រព័ន្ធ។
បន្ថែមលើភាពរលូន និងភាពងាយស្រួលនៃការធ្វើអន្តរកាល រាជរដ្ឋាភិបាល ក៏នឹងយកចិត្តទុកដាក់លើ «ចីរភាពនៃការធ្វើអន្តរកាល» (Sustainable Transition) ដោយធានាឱ្យបានថា សហគ្រាស កម្មករ និយោជិត និងបុគ្គលស្វ័យនិយោជន៍ ដែលបានចូលទៅក្នុងឬស្ថិតនៅក្នុងប្រព័ន្ធ អាចបន្តបំពេញអនុលោមភាព និងមិនវិលត្រឡប់ទៅរកសេដ្ឋកិច្ចក្រៅប្រព័ន្ធវិញ៕
ប្រភពពីសៀវភៅ«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨»៖ https://shorturl.at/Rv7PH
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី