SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សមាគមសហគ្រិនវ័យក្មេងកម្ពុជា បើកឱ្យសហគ្រាស និងម្ចាស់អាជីវកម្ម ចូលរួមកម្មវិធីទទួលបានហិរញ្ញប្បទាន


សមាគមសហគ្រិនវ័យក្មេងកម្ពុជា បើកឱ្យសហគ្រាស និងម្ចាស់អាជីវកម្ម ចូលរួមកម្មវិធីទទួលបានហិរញ្ញប្បទាន
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-18

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-18

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានបើកទទួលពាក្យរបស់សហគ្រាស និងម្ចាស់អាជីវកម្ម ស្នើសុំចូលរួមកម្មវិធីទទួលបានហិរញ្ញប្បទាន ដើម្បីជួយអភិវឌ្ឍន៍អាជីវកម្ម តាមរយៈការទទួលបានវគ្គបណ្តុះបណ្តាល ឱកាសវិនិយោគ និងហិរញ្ញប្បទានពីស្ថាប័នហិរញ្ញវត្ថុ។ នេះបើតាមការចុះផ្សាយរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា កាលពីសប្តាហ៍មុន។

ចំពោះសហគ្រាស និងម្ចាស់អាជីវកម្ម ដែលចូលរួមកម្មវិធីទទួលបានហិរញ្ញប្បទាន នឹងទទួលបានអត្ថប្រយោជន៍ ដូចជា យល់ដឹងពីទិដ្ឋភាពទូទៅនៃសហគ្រិនភាព និងផែនការអាជីវកម្ម, យល់ដឹងពីលំហូរសាច់ប្រាក់ និងការគ្រប់គ្រងហិរញ្ញវត្ថុអាជីវកម្ម, យល់ដឹងពីរបៀបទទួលបានដើមទុនសម្រាប់អាជីវកម្មដោយគ្មានវត្ថុបញ្ចាំ, ឱកាសទទួលបានទុនវិនិយោគបន្ថែម, ឱកាសចូលរួមព្រឹត្តិការណ៍ផ្គូរផ្គងហិរញ្ញវត្ថុ, ឱកាសចូលរួមដំណើរទស្សនកិច្ចផ្គូរផ្គងអាជីវកម្មនៅបរទេស និងបានសិក្សាជាមួយគ្រូជំនាញ ដែលមានបទពិសោធជាក់ស្តែងច្រើនឆ្នាំ។

ដើម្បីចូលរួមក្នុងកម្មវិធីទទួលបានហិរញ្ញប្បទាន សហគ្រាស និងម្ចាស់អាជីវកម្ម ត្រូវមានអាយុមិនលើសពី ៣៥ឆ្នាំ, អាជីវកម្មដែលចុះបញ្ជីរួចរាល់ ឬមិនទាន់ចុះបញ្ជី និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយចីរភាព។ បើតាមសហគ្រិនវ័យក្មេងកម្ពុជា កម្មវិធីនេះ លើកទឹកចិត្តដល់ម្ចាស់អាជីវកម្មក្នុងវិស័យកសិកម្ម, ម្ចាស់អាជីវកម្មជាស្ត្រី និងយុវជន និងម្ចាស់អាជីវកម្មនៅតំបន់ជនបទ ឱ្យចូលរួម។

សហគ្រាស និងម្ចាស់អាជីវកម្ម ដែលមានបំណងចូលរួមក្នុងកម្មវិធីខាងលើ អាចដាក់ពាក្យតាមរយៈ QR Code ឱ្យបានមុនថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។ បេក្ខជនដែលត្រូវបានជ្រើសរើសចូលរួមក្នុងកម្មវិធីទទួលបានហិរញ្ញប្បទាននេះ ក្រុមការងារ នឹងជូនដំណឹង តាមរយៈអ៊ីម៉ែល ទូរសព្ទ ឬតេឡេក្រាម ដែលបេក្ខជនបានផ្ដល់ជូនក្នុងទម្រង់ដាក់ពាក្យចូលរួម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី