SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម នាំចេញត្បូងពេជ្រមិនទាន់កែច្នៃ បានជិត៣០លានដុល្លារ ក្នុងរយៈពេល១១ខែ


ក្រសួងពាណិជ្ជកម្ម នាំចេញត្បូងពេជ្រមិនទាន់កែច្នៃ បានជិត៣០លានដុល្លារ ក្នុងរយៈពេល១១ខែ
ពាណិជ្ជកម្ម

2024-12-28

ឃី ភារៈ

ពាណិជ្ជកម្ម

2024-12-28

ឃី ភារៈ

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានផ្តល់អាជ្ញាបណ្ណនាំចេញត្បូងពេជ្រមិនទាន់កែច្នៃ និងសល់ពីការកែច្នៃចំនួន៣៤ ដែលគិតជាទឹកប្រាក់ ២៩,៣៦លានដុល្លារ ថយចុះ១៨,៧៥% នៅក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៤។ បើតាមក្រសួងពាណិជ្ជកម្ម ការផ្តល់អាជ្ញាបណ្ណនាំចូលត្បូងពេជ្រមិនទាន់កែច្នៃ និងសល់ពីការកែច្នៃចំនួន ១១អាជ្ញាបណ្ណ គឺមានទឹកប្រាក់ ៣៦,២៨លានដុល្លារ ដែលថយចុះ ៤៥%។

យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៤ និងទិសដៅពាណិជ្ជកម្មឆ្នាំ២០២៥ រយៈពេល១១ខែ ក្នុងឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្ម បានផ្តល់អាជ្ញាបណ្ណនាំចេញត្បូងពេជ្រមិនទាន់កែច្នៃនិងសល់ពីការកែច្នៃចំនួន៤៥ សម្រេចបានទឹកប្រាក់ ៦៩,៤៣លានដុល្លារ និងមានការនាំចូលចំនួន ២០អាជ្ញាបណ្ណ សម្រេចបានទឹកប្រាក់ចំនួន ៣៦,១៣លានដុល្លារ។

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា សម្រេចបានទឹកប្រាក់ចំនួន ៥០,៤៥ប៊ីលានដុល្លារ កើនឡើង១៥,៩៥% ដែលក្នុងនោះការនាំចេញសម្រេចបានទឹកប្រាក់ចំនួន ២៤,៣៤ប៊ីលានដុល្លារ កើនឡើង១៤,៣៦% និងការនាំចូលសម្រេចបានទឹកប្រាក់២៦,១០ប៊ីលានដុល្លារ មានការកើនឡើង ១៧,៤៨%៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី