2024-12-25
គិត បុប្ផា
2024-12-25
គិត បុប្ផា
ភ្នំពេញ៖ លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជំរុញឱ្យសហគ្រិនមានពិការភាពទាំងអស់ ដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជីម៉ាក បន្តរៀនសូត្រពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា អភិវឌ្ឍន៍ផលិតផល ការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ផ្សព្វផ្សាយម៉ាកពាណិជ្ជកម្ម និងលើកកម្ពស់គុណភាពផលិតផល ឬសេវាកម្ម ក្នុងការចូលរួមតាំងបង្ហាញផលិតផលក្នុងពិព័រណ៍នានា។
ក្នុងពីធីចែកវិញ្ញាបនបត្រចុះបញ្ជីម៉ាកដល់សហគ្រិនមានពិការភាព កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ សូ ស្រីម៉ិច ក៏បានជំរុញឱ្យសហគ្រិនមានពិការភាពចូលរួមអនុវត្ត និងគោរពច្បាប់ក្នុងការធ្វើអាជីវកម្មផងដែរ។ ការជំរុញបែបនេះ របស់លោកជំទាវ សូ ស្រីម៉ិច ព្រោះលោកជំទាវយល់ថា ក្នុងសង្គមឌីជីថលបច្ចុប្បន្ននេះ កម្មសិទ្ធិបញ្ញា កំពុងដើរតួនាទីស្នូលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងដំណើរការរបស់ក្រុមហ៊ុន/សហគ្រាស ឬដំណើរការផលិតកម្មនានា ដែលម្ចាស់អាជីវកម្ម ត្រូវយកចិត្តទុកដាក់សិក្សាបន្ថែម និងប្រើប្រាស់នូវសិទ្ធិស្របច្បាប់ ក្នុងការការពារនូវកម្មសិទ្ធិបញ្ញា តាមរយៈការចុះបញ្ជីការពារស្នាដៃ ឬចុះបញ្ជីការពារលើម៉ាកពាណិជ្ជកម្មរបស់ខ្លួនជាដើម។
លោកជំទាវរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានអរគុណចំពោះរដ្ឋាភិបាលអូស្រា្តលី និងនូវែលហ្សេឡង់ ដែលបានជួយគាំទ្រសម្រាប់ការអនុវត្តគម្រោង «កំណើនប្រកបដោយបរិយាបន្ន៖ ការលើកកម្ពស់សហគ្រិនកម្ពុជា ដែលមានពិការភាពតាមរយៈការអប់រំកម្មសិទ្ធិបញ្ញា និងការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម» នេះ។ ទាំងនេះ លោកជំទាវ សូ ស្រីម៉ិច លើកឡើងថា ជាផ្នែកមួយនៃការទាញយកអត្ថប្រយោជន៍របស់កម្ពុជា ពីកិច្ចព្រមព្រៀងអាស៊ាន-អូស្រ្តាលី-នូវែលហ្សេឡង់ (ANNZFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី