SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តស់! ស្វែងយល់ពី Fake BTS ដែលជាឧបករណ៍មានសមត្ថភាពផ្ញើ SMS ផ្ទុកតំណលីងឆបោក


តស់! ស្វែងយល់ពី Fake BTS ដែលជាឧបករណ៍មានសមត្ថភាពផ្ញើ SMS ផ្ទុកតំណលីងឆបោក
A+ A-

ភ្នំពេញ៖ Fake base transceiver station (Fake BTS) គឺជាឧបករណ៍ផ្សាយស៊ីញ៉ាល់ ឬសេវាទូរសព្ទក្លែងក្លាយ ដោយពុំឆ្លងកាត់បណ្តាញរបស់ប្រតិបត្តិករទូរសព្ទចល័តឡើយ។ ឧបករណ៍នេះ មានសមត្ថភាពកាត់ផ្តាច់សេវាទូរសព្ទដៃ និងធ្វើឱ្យទូរសព្ទដៃអ្នកប្រើប្រាស់ ចាប់យកស៊ីញ៉ាល់ក្លែងបន្លំរបស់ឧបករណ៍ Fake BTS ដែលធ្វើឱ្យមានផលរំខានដល់ការប្រើប្រាស់សេវាទូរសព្ទចល័ត មានការបន្លំផ្ញើសារខ្លី (SMS) ដែលមានផ្ទុកតំណលីង ដើម្បីឆបោកផ្សេងៗ។

កម្ពុជាឆ្ពោះទៅឌីជីថល បានចែករំលែកថា ឧបករណ៍ Fake BTS វាដំណើរការដោយបង្កើតស៊ីញ៉ាល់ ឬសេវាទូរសព្ទដោយខ្លួនឯង ហើយធ្វើការស្កេនរកលេខអត្តសញ្ញាណរបស់ទូរសព្ទចល័ត (Mobile IMSI) បន្ទាប់មកគឺ ផ្តាច់សេវារបស់អ្នកប្រើប្រាស់ពីប្រព័ន្ធរបស់ប្រតិបត្តិករទូរសព្ទចល័ត ដោយបញ្ឆោតឱ្យទូរសព្ទចល័តភ្ជាប់ទៅកាន់ឧបករណ៍ Fake BTS ទើបឧបករណ៍នេះ បញ្ជូនសារខ្លីទៅកាន់ទូរសព្ទចល័ត ដោយពុំឆ្លងកាត់បណ្តាញរបស់ប្រតិបត្តិករទូរសព្ទចល័តនោះឡើយ។

Fake BTS នឹងផ្តល់ផលរំខាន រួមមានងាយឆបោកជនរងគ្រោះ ដោយផ្ញើសារអំពីល្បែងស៊ីសង, កម្ចីឯកជនខុសច្បាប់ផ្សេងៗ និងសារខ្លីច្រើន ដែលរំខានសាធារណជនជាដើម។ ជនខិលខូច ក៏អាចប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីបន្លំខ្លួនជាស្ថាប័នណាមួយ ឬប្រតិបត្តិករទូរសព្ទចល័ត ឬអាចជាលេខទូរសព្ទទូទៅ តាមរយៈការប្តូរលេខអ្នកផ្ញើ (Sender name modification) រួចផ្ញើសាខ្លីទៅអ្នកប្រើប្រាស់។ គោលបំណងរបស់ជនខិលខូចនេះ គឺដើម្បីបញ្ឆោតឱ្យជនរងគ្រោះចុចតំណភ្ជាប់ណាមួយ ដើម្បីផ្សព្វផ្សាយកម្ចីឯកជន ល្បែងស៊ីសង ឬតំណភ្ជាប់ផ្សេងៗ ដែលអនុញ្ញាតឱ្យជនខិលខូចចូលទៅលួចយកព័ត៌មានផ្សេងៗ និងអាច នាំឱ្យបាត់បង់ផលប្រយោជន៍ណាមួយ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី