2024-11-19
ឃី ភារៈ
2024-11-19
ឃី ភារៈ
ភ្នំពេញ៖ ក្រុមការងារបច្ចេកទេសនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបង្ហាញគន្លឹះចំនួន៣ ដើម្បីការពារគណនីបណ្តាញសង្គមឱ្យមានសុវត្ថិភាពពីជនខិលខូចដែលបានឆ្លៀតឱកាស កេងចំណេញពីអ្នកប្រើប្រាស់ តាមរយៈការលួចជ្រៀតចូលកាន់កាប់លើគណនីបណ្តាញសង្គម។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
គន្លឹះចំនួន ៣នោះ រួមមាន៖ ទី១.ត្រួតពិនិត្យមើលឧបករណ៍ណាខ្លះដែលបាន loggin ចូលគណនីបណ្តាញសង្គមរបស់លោកអ្នកដូចជា ចំពោះគណនី Facebook: ត្រូវចូលទៅកាន់ Setting -> Password and Security -> Where you're logged in ដើម្បីពិនិត្យមើលតារាងឧបករណ៍ ឬDeviceណាខ្លះដែលកំពុងloggin ចូលគណនី Facebook របស់អ្នក។ រីឯគណនី Telegram: ត្រូវចូលទៅកាន់ Setting -> Device ដើម្បីពិនិត្យមើលឧបករណ៍ ឬdevice ណាខ្លះកំពុងloggin ចូលគណនីរបស់អ្នក និងគណនី TikTok ចូលទៅកាន់ Setting and Privacy -> Security and Permission -> Manages Devices។ ចំពោះ ករណីសង្ស័យ ឬមានឧបករណ៍ កំពុងលួចចូលប្រើប្រាស់គណនីរបស់អ្នក ត្រូវលុប ឬ log outជាបន្ទាន់។
ចំណែកទី២. ត្រូវកំណត់លេខសម្ងាត់ដែលពិបាកទាយ ឬប៉ាន់ស្មានពីការលួចចូលប្រើប្រាស់របស់ជនខិលខូច និងទី៣. ត្រូវបើកកំណត់មុខងារ Two Factor Authentication ឬ 2- step verificationបន្ថែមលើគណនីបណ្តាញសង្គមរបស់អ្នក ដើម្បីការពារឱ្យមានសុវត្ថិភាពខ្ពស់។ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល បានឱ្យដឹងថា កំណើននៃការប្រើប្រាស់បច្ចេកវិទ្យានៅកម្ពុជាកាន់តែច្រើន ដែលក្នុងនោះធ្វើឱ្យចំណេះដឹងស្តីពីហានិភ័យនៅមានកម្រិត ដោយជាហេតុធ្វើឱ្យជនខិលខូចបានឆ្លៀតឱកាស កេងចំណេញពីអ្នកប្រើប្រាស់ តាមរយៈការលួចជ្រៀតចូលកាន់កាប់គណនីបណ្តាញសង្គម ដើម្បីប្រព្រឹត្តអំពើឆបោកប្រាក់ គំរាមកំហែង លួចទិន្នន័យ និងបទល្មើសផ្សេងៗ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី