2024-12-17
ឃី ភារៈ
2024-12-17
ឃី ភារៈ
ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានចែករំលែកអំពីតួនាទី និងមុខងាររបស់ Authentication (ការផ្ទៀងផ្ទាត់អត្តសញ្ញាណ) និង Authorization (ការអនុញ្ញាតសិទ្ធិប្រើប្រាស់) ដែលជាមូលដ្ឋានសំខាន់ ដើម្បីការពារការលួចទិន្នន័យ ការក្លែងបន្លំ និងបង្កើនទំនុកចិត្តលើប្រព័ន្ធឌីជីថល ដូចខាងក្រោម៖
ចំពោះ Authentication គឺសំដៅទៅលើការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់បុគ្គល ឧបករណ៍អេឡិចត្រូនិច ប្រព័ន្ធ និងបណ្តាញសង្គមជាដើម ដើម្បីធានាសុវត្ថិភាពបុគ្គលមុនចូលប្រើប្រាស់ ឬទាញយកទិន្នន័យតាមរយៈបណ្តាញអ៊ីនធឺណិត។ វិធីសាស្រ្ត នៃការផ្ទៀងផ្ទាត់សំខាន់ៗចំនួន៤ ក្នុង Authentication មានដូចជា៖ ទី១. Two-Factor Authentication (2FA) ពាក្យសម្ងាត់ ឬលេខកូដសម្ងាត់ផ្ញើសារទៅទូរសព្ទដៃរបស់អ្នកប្រើប្រាស់។
ទី២. Multi-Factor Authentication (MFA) ការផ្ទៀងផ្ទាត់ពហុ ឬច្រើនកត្តាដើម្បីបង្កើនសុវត្ថិភាព, ទី៣. Biometric Authentication ការផ្ទៀងផ្ទាត់ជីវមាត្រ មានដូចជាប្រើក្រញ៉ៅដៃ ការស្កេនផ្ទៃមុខ ឬការប្រើប្រាស់សម្លេងសម្គាល់ជាដើម (voice recognize) និងទី៤.Certificate-Based Authentication ការផ្ទៀងផ្ទាត់ប្រើវិញ្ញាបណ្ណបត្រ ឬកាតឌីជីថល ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណបុគ្គល។
ចំណែក Authorization គឺជាដំណើរការនៃការកំណត់ ឬអនុញ្ញាតឱ្យចូលប្រើប្រព័ន្ធ ឬឧបករណ៍អេឡិចត្រូនិច បន្ទាប់ពីអត្តសញ្ញាណរបស់បុគ្គលត្រូវបានផ្ទៀងផ្ទាត់ (Authentication) ។ ការអនុញ្ញាតឱ្យចូលប្រើប្រាស់ ដែលបានកំណត់ជាក់លាក់ មានដូចជាអនុញ្ញាតអាន កែ ឬលុបឯកសារ ទាញយកទិន្នន័យ ប្រតិបត្តិការលើកម្មវិធី ឬឧបករណ៍អេឡិចត្រូនិចជាដើម។
គួរបញ្ជាក់ថា ការរួមផ្សំគ្នារវាងការផ្ទៀងផ្ទាត់អត្តសញ្ញាណ (Authentication) និងការអនុញ្ញាតសិទ្ធិប្រើប្រាស់ (Authorization) ជាមូលដ្ឋានគ្រឹះ នៃសុវត្ថិភាពលើបណ្តាញអ៊ីនធឺណិត និងមានសារសំខាន់ដល់ស្ថាប័ន ឬអង្គភាព ដូចជា៖ ការពារការចូលលួចយកទិន្នន័យ ប្រើប្រាស់កម្មវិធី ឬឧបករណ៍អេឡិចត្រូនិចដោយគ្មានការអនុញ្ញាត, បង្កើតទំនុកចិត្តលើភាពសុចរិតនៃប្រព័ន្ធ និងអ្នកប្រើប្រាស់ និងកាត់បន្ថយការក្លែងបន្លំតាមរយៈការផ្ទៀងផ្ទាត់អត្តសញ្ញាណ វាជួយការពារការលួចអត្តសញ្ញាណ ឬការក្លែងបន្លំ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី