2024-06-21
ទូច សូរិយា
2024-06-21
ទូច សូរិយា
ភ្នំពេញ៖ វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី នឹងផ្តល់ការពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ បើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី គឺសំដៅទៅលើការបង្កើននូវរំហូរវិនិយោគ និងទំហំពាណិជ្ជកម្មលើគ្រប់វិស័យដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។
ក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ដែលប្រព្រឹត្តនៅសាធារណរដ្ឋសិង្ហបុរីនេះ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងអំពីបរិយាកាសវិនិយោគប្រកបដោយភាពអំណោយផល, គោលការណ៍ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិនិយោគនៅកម្ពុជា។ ឯកឧត្តម សួន សុផល ក៏បានសង្កត់ធ្ងន់ទៅលើគោលនយោបាយបើកចំហ និងទាក់ទាញចំពោះការវិនិយោគពីបរទេស តាមស្មារតីនៃច្បាប់ស្ដីពីវិនិយោគ គ្របដណ្តប់លើអភិក្រមផ្ដល់កិច្ចសម្រួល, កញ្ចប់លើកទឹកចិត្ត និងការថែទាំវិនិយោគ ដែលជាការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលកម្ពុជា។
ក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរីនេះ ឯកឧត្តម សួន សុផល ក៏បានបញ្ជាក់អំពីសក្ដានុពលវិនិយោគសំខាន់ៗលើវិស័យអាទិភាពនៅកម្ពុជា ដល់វិនិយោគិនសិង្ហបុរីនិងកម្ពុជាសរុបប្រមាណ ៤០០រូប រួមមាន៖ វិស័យកសិ-ចំណីអាហារ, ឧស្សាហកម្ម, យានយន្ដនិងអេឡិចត្រូនិក, ទេសចរណ៍ និងការអភិវឌ្ឍបៃតងផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី