SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីការងារ៖ ទីភ្នាក់ងារ SDC ដើរតួនាទីលើកកម្ពស់កម្លាំងពលកម្ម និងជំនាញស្របតាមតម្រូវការទីផ្សារ និងការអភិវឌ្ឍកម្ពុជា


រដ្ឋមន្ត្រីការងារ៖ ទីភ្នាក់ងារ SDC ដើរតួនាទីលើកកម្ពស់កម្លាំងពលកម្ម និងជំនាញស្របតាមតម្រូវការទីផ្សារ និងការអភិវឌ្ឍកម្ពុជា
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា ទីភ្នាក់ងារស្វីសសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ(SDC) ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កម្លាំងពលកម្មកម្ពុជា ជាមួយនឹងជំនាញដែលស្របទៅនឹងតម្រូវការទីផ្សារ និងការអភិវឌ្ឍប្រទេស។ ឯកឧត្តមរដ្ឋមន្ត្រីការងារ លើកឡើងដូច្នេះ ក្នុងជំនួបជាមួយលោក Reto Gruninger នាយកការិយាល័យកិច្ចសហប្រតិបត្តិការ និងកុងស៊ុលស្វីសប្រចាំកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជឿជាក់ថា ទីភ្នាក់ងារ SDC នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ លើវិស័យ TVET និងការងារទេសន្តរប្រវេសន៍សម្រាប់កម្ពុជាកាន់តែច្រើនថែមទៀត។ បន្ថែមលើនេះ ឯកឧត្តម ហេង សួរ ក៏បានអរគុណដល់ទីភ្នាក់ងារ SDC ក្នុងការជួយគាំទ្រកម្ពុជា លើការពង្រឹងប្រព័ន្ធអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET) នៅកម្ពុជាផងដែរ។

ក្នុងជំនួបនៅទីស្តីការក្រសួងការងារ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ លោក Reto Gruninger បានអរគុណដល់ក្រសួងការងារ ដែលផ្តល់នូវកិច្ចសហប្រតិបត្កិការជាមួយទីភ្នាក់ងារស្វីសសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ(SDC)។ លោក Reto Gruninger បានបន្តថា សម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងឆ្នាំ២០២៥ ខាងមុខនេះ លោកសង្ឃឹមថា នឹងទទួលបាននូវលទ្ធផលកាន់តែល្អប្រសើរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី