2024-12-11
SME News
2024-12-11
SME News
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៦រូប ដើម្បីចូលបម្រើការងារនៅមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" ដែលមានមុខតំណែងជាអ្នកគ្រប់គ្រងកម្មវិធីបណ្ដុះធុរកិច្ចថ្មី, អ្នកសម្របសម្រួលកម្មវីធីបណ្ដុះធុរកិច្ចថ្មី, សហការីកម្មវិធីបណ្ដុះធុរកិច្ចថ្មី, អ្នកគ្រប់គ្រងកម្មវិធីនវានុវត្តន៍, បុគ្គលិកសម្របសម្រួលការចុះបញ្ជីអាជីវកម្ម និងបុគ្គលិកសម្របសម្រួលកម្មវិធី។
ក្រសួងនឹងបិទការទទួលពាក្យនៅត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដោយផ្តល់អាទិភាពចំពោះបេក្ខជនដំបូង ហើយបេក្ខជនដែលត្រូវបានជ្រើសរើស នឹងត្រូវទាក់ទងសម្រាប់ការសម្ភាស។ សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យតាមរយៈគេហទំព័រ https://techostartup.center/caree ៕
នាំមកជូនដោយ