SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមមន្ត្រីជំនាញ ចុះឃាត់បានសារធាតុគីមី៨៥គីឡូ សម្រាប់ត្រាំខ្ញី និងខ្ញីហាន់ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវិត


ក្រុមមន្ត្រីជំនាញ ចុះឃាត់បានសារធាតុគីមី៨៥គីឡូ សម្រាប់ត្រាំខ្ញី និងខ្ញីហាន់ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវិត
សង្គមជាតិ-សេដ្ឋកិច្ច

2023-11-16

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2023-11-16

ទូច សូរិយា

A+ A-

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.) រកឃើញទីតាំងមួយកន្លែងក្នុងរាជធានីភ្នំពេញ ដែលបានប្រើប្រាស់សារធាតុគីមី Sodium Hydrosulfite គ្មានស្លាកសញ្ញា ជាប្រភេទម្សៅ-ស ចំនួន៨៥គីឡូក្រាម និងសាច់ជូរចំនួន២៨បាវ ស្មើនឹង ៨៣០គ.ក យកទៅលាយជាមួយទឹក សម្រាប់ដាក់ត្រាំខ្ញី និងខ្ញីហាន់រួច។

បើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋាន ក.ប.ប. កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រុមមន្រ្តីជំនាញចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅទីតាំងកែច្នៃខ្ញីហាន់ និងចែកចាយ ចំនួន៣ទីតាំង ដែលស្ថិតនៅក្នុងសង្កាត់បឹងសាឡាងមួយកន្លែង និងពីរកន្លែងទៀតនៅតំបន់ផ្សារនាគមាស ក្នុងសង្កាត់ផ្សារដើមគរ។ ក្រោយរកឃើញសារធាតុគីមីដែលត្រាំក្នុងខ្ញីនោះ ក្រុមមន្រ្តីជំនាញ បានដកហូតសារធាតុគីមីជាម្សៅ-ស Sodium Hydrosulfite ទាំងអស់, ឃាត់ជាបណ្តោះអាសន្ននៅកន្លែង(សៀលទុក) ខ្ញីហាន់ដែលកំពុងដាក់ត្រាំក្នុងធុងជ័រចំនួន៣ធុង និងឃាត់ជាបណ្តោះអាសន្ននៅកន្លែង(សៀលទុក) សារធាតុសាច់ជូរចំនួន ៨៣០គីឡូក្រាមផងដែរ។

អគ្គនាយកដ្ឋាន ក.ប.ប. បញ្ជាក់ថា សារធាតុគីមី Sodium Hydrosulfite នេះ ប៉ះពាល់ដល់សុខភាព ដូចជាបណ្តាលឱ្យពិបាកដកដង្ហើម សម្ពាធឈាមចុះទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ រាករូស សម្រាប់អ្នក Allergic ធ្ងន់ធ្ងរ ឬអ្នកមានជំងឺហឺត ដែលអាចបណ្តាលឱ្យពិបាកដកដង្ហើម និងបាត់បង់ជីវិត។

អគ្គនាយកដ្ឋាន ក.ប.ប. បានអំពាវនាវដល់បុគ្គលធ្វើធុរកិច្ចម្ហូបអាហារ អ្នកនាំចូល ផលិតករ សិប្បករ អ្នកកែច្នៃ អ្នកស្តុកទុក អ្នកចែកចាយ អ្នកលក់ដូរម្ហូបអាហារទាំងអស់ កុំប្រើប្រាស់សារធាតុគីមីហាមឃាត់ក្នុងចំណីអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។ ក្នុងករណីធ្ងន់ធ្ងរអាចបណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗ ឬបង្កជាជំងឺរ៉ាំរ៉ៃ ឬជំងឺប្រចាំកាយរយៈពេលជាយូរទៀតផង៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599