2024-11-29
ទូច សូរិយា
2024-11-29
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា គេហទំព័រ Khmer SME កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា តាមរយៈការផ្ដល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម (SMEs)។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់បន្ថែមនៅក្នុងទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ថា គេហទំព័រព័ត៌មាន Khmer SME មួយនេះ អាចជួយធុរកិច្ចថ្មី និង SMEs ឱ្យមានសក្តានុពលខ្ពស់, ការបង្កើនផលិតភាព, ការបង្កើតសេវា ឬផលិតផលថ្មី និងការផ្គូផ្គងអាជីវកម្ម។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ក៏បានបន្តថា ការបង្កើតមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ», មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព, សហគ្រិនខ្មែរ និងការដាក់ឲ្យដំណើរការ Khmer SME គឺដើម្បីលើកកម្ពស់សហគ្រិនភាព និងការចាប់យកបច្ចេកវិទ្យាឌីជីថល។
ក្នុងទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព នាថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ដើម្បីជំរុញការចាប់យកឌីជីថលដល់ MSMEs គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ក៏បានដាក់ចេញនូវ កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស ដែលមានការរៀបចំវគ្គចាប់យកឌីជីថល, ការផ្គូផ្គងរវាងម្ចាស់សហគ្រាស និងក្រុមហ៊ុនផ្តល់សេវាឌីជីថល និងការផ្ដល់ការលើកទឹកចិត្តដល់ការប្រើប្រាស់សេវាឌីជីថលជាដើម។
ពាក់ព័ន្ធនឹងការពង្រឹងប្រសិទ្ធភាព និងគុណភាព នៃកម្មវិធីគាំទ្រដល់ធុរកិច្ចថ្មី និង MSMEs ឱ្យមានគ្រប់ជ្រុងជ្រោយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា សហគ្រិនខ្មែរ ត្រូវបន្តធ្វើការជាមួយដៃគូធំៗ ដើម្បីទាញយកសក្តានុពលផ្នែកជំនាញ, យុទ្ធសាស្ត្រ, បទពិសោធ, បណ្តាញទំនាក់ទំនងទីផ្សារ និងហិរញ្ញវត្ថុផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី