2025-01-08
គិត បុប្ផា
2025-01-08
គិត បុប្ផា
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងគណៈប្រតិភូធនាគាររដ្ឋប៉ាគីស្ថាន (The State Bank of Pakistan) និងក្រុមហ៊ុន SORAMITSU Holdings AG. ឯកភាពស្វែងរកលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការនាពេលខាងមុខ លើការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ឌីជីថល ដើម្បីផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់អ្នកប្រើប្រាស់។
ខណៈពេលដែល គណៈប្រតិភូធនាគាររដ្ឋប៉ាគីស្ថាន មកស្វែងយល់អំពីប្រតិបត្តិការប្រព័ន្ធទូទាត់បាគងកម្ពុជា លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងអំពីប្រវត្តិប្រព័ន្ធរូបិយវត្ថុកម្ពុជា និងដំណាក់កាលសំខាន់ៗមួយចំនួន ព្រមទាំងវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នៃប្រព័ន្ធរូបិយវត្ថុ នាពេលបច្ចុប្បន្ន។ លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ពីការរីកចម្រើនយ៉ាងឆាប់រហ័ស នៃប្រព័ន្ធទូទាត់តាមឃ្យូអរកូតនៅកម្ពុជា ដែលកំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅទូទាំងប្រទេស និងផ្តល់សារសំខាន់នៃការរក្សាបានស្ថិរភាពហិរញ្ញវត្ថុ ស្របពេលមានការអភិវឌ្ឍនវានុវត្តន៍ហិរញ្ញវត្ថុឌីជីថល។
ក្នុងជំនួបនាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នេះដែរ គណៈប្រតិភូធនាគាររដ្ឋប៉ាគីស្ថាន ក៏បានប្រាប់លោកជំទាវទេសាភិបាលធនាគារជាតិ អំពីដំណើរការអភិវឌ្ឍន៍ប្រព័ន្ធទូទាត់ប៉ាគីស្ថាន បញ្ហាប្រឈមនានា និងគម្រោងធ្វើទំនើបកម្មប្រព័ន្ធទូទាត់ឌីជីថល សំដៅផ្តល់ភាពងាយស្រួល តម្លៃទាប និងសុវត្ថិភាពដល់អ្នកប្រើប្រាស់។ គណៈប្រតិភូធនាគាររដ្ឋប៉ាគីស្ថាន ក៏បានឱ្យដឹងថា ធនាគាររដ្ឋប៉ាគីស្ថាន កំពុងរៀបចំផែនការដាក់ឱ្យប្រើប្រាស់រូបិយប័ណ្ណឌីជីថលធនាគារកណ្តាល (Central Bank Digital Currency – CBDC)៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី