2024-08-18
ដេប៉ាលីយែរ ម៉ារីលីណា
2024-08-18
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ កម្ពុជា-តួកគី នឹងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗដូចជា អប់រំ កសិកម្ម ថាមពល អាកាសចរណ៍ស៊ីវិល និងបរិស្ថាន ព្រមទាំងកិច្ចសហប្រតិបត្តិការពហុភាគីផងដែរ។ ការឯកភាពនេះ ត្រូវបានពិភាក្សាដោយ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី ប្រចាំកម្ពុជា។
ក្រសួងការបរទេស បញ្ជាក់ថា កិច្ចពិភាក្សាការងារ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការបរទេស ភាគីទាំងពីរ បានសម្គាល់ឃើញពីភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងតួកគី ស្របពេលដែលឆ្នាំ២០២៤ ជាខួបទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ។ លើសពីនេះ ឯកឧត្តម ឃួន ផុនរតនៈ និងលោកជំទាវ Ülkü Kocaefe នឹងបន្តជំរុញឱ្យមានទស្សនកិច្ចកម្រិតខ្ពស់បន្ថែមទៀត និងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងសកល ដែលជាការព្រួយបារម្ភរបស់ភាគីទាំងពីរផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី