2025-01-15
គន ម៉េងហុង
2025-01-15
គន ម៉េងហុង
ភ្នំពេញ៖ ធនាគារស្ថាបនា ភីអិលស៊ី មានផែនការពង្រីកផលិតផលហិរញ្ញវត្ថុឌីជីថល និងប្រតិបត្តិការហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយបន្ថែមទៀតនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់ លោក Hendrik Gezienus MULDER ប្រធាននាយកប្រតិបត្តិធនាគារស្ថាបនា ក្នុងជំនួបពិភាក្សាជាមួយ លោកជំទាវបណ្ឌិតជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។
ក្នុងជំនួប ដែលធ្វើឡើងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ លោក Hendrik Gezienus MULDER បានលើកឡើងអំពីស្ថានភាពប្រតិបត្តិការរបស់ធនាគារស្ថាបនា ស្ថានភាពគុណភាពឥណទាន និងផែនការយុទ្ធសាស្រ្តអាជីវកម្ម ព្រមទាំងបានលើកឡើងពីសុទិដ្ឋិនិយមចំពោះស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា។
លោកជំទាវបណ្ឌិត ជា សិរី បានជំរុញឱ្យធនាគារស្ថាបនា បង្កើនការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ឱ្យបានទូលំទូលាយបន្ថែមទៀត និងឱ្យធនាគារនេះបន្តពង្រឹងការអនុវត្តនិរន្តរភាពអាជីវកម្ម និងគោលការណ៍គាំពារអតិថិជនឱ្យបានកាន់តែប្រសើរ។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ជា សិរី ក៏បានលើកឡើងពីយន្តការដំណោះស្រាយរបស់ស្ថាប័នរដ្ឋាភិបាល ចំពោះវិស័យអចលនទ្រព្យ និងបានលើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចូលរួមសហការក្នុងយន្តការនេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី