2024-11-25
គិត បុប្ផា
2024-11-25
គិត បុប្ផា
ភ្នំពេញ៖ ការធ្វើកំណែទម្រង់«ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» គឺដើម្បីបង្កើនភាពសន្សំសំចៃ ប្រសិទ្ធភាព ប្រសិទ្ធផល នៃការធ្វើផែនការ និងការផ្តល់សេវាសាធារណៈ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយឯកឧត្តម បន្តថា សវនកម្មនឹងត្រូវអនុវត្តបច្ចេកទេសថ្មីៗ ដើម្បីឱ្យទាន់សភាពការ និងការណែនាំរបស់ក្រសួងសេដ្ឋកច្ច និងហិរញ្ញវត្ថុ។
ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការអនុវត្តសវនកម្មជាក់ស្តែង និងសវនកម្មសមិទ្ធកម្ម» ឯកឧត្តម ង៉ូវ បូរីណា មានប្រសាសន៍ថា ក្រសួងបរិស្ថាន បានអនុវត្តយុទ្ឋសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដោយអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅឆ្នាំ២០០៤ ក្នុងគោលដៅប្រែក្លាយប្រព័ន្ធ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ជាជំហានៗ ឱ្យទៅជាប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស្របតាមបទដ្ឋាន និងឧត្តមានុវត្តជាតិ។ ឯកឧត្តម ង៉ូវ បូរីណា បញ្ជាក់ថា ការអនុវត្តបែបនេះ គឺដើម្បីសម្រេចបានប្រសិទ្ធភាពគោលដៅ និងយុទ្ធសាស្រ្តរបស់ក្រសួងក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រា ដែលឈានទៅសុក្រឹត្យកម្មបរិស្ថានកិច្ច និងអព្យាក្រឹត្យកាបូន នាពេលខាមុខ។
ការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ត្រូវបានកែទម្រង់ក្នុងរយៈពេលវែង និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដោយត្រូវបានកំណត់ជា ៤ដំណាក់កាល គឺ៖ ដំណាក់កាលទី១ ការបង្កើនភាពជឿទុកចិត្តនៃថវិកា (២០០៥-២០០៨), ដំណាក់កាលទី២ ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ (២០០៩-២០១៥)។ ចំពោះដំណាក់កាលទី៣ ជាការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ(២០១៦-២០២០) និងដំណាក់កាលទី៤ ការបង្កើនគណនេយ្យភាសមិទ្ឋកម្ម (២០២១-២០២៥)។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលខាងលើ រៀបចំឡើងដោយនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្នុងគោលដៅធានាឱ្យការកែទម្រង់នៅតាមក្រសួង-ស្ថាប័ន ទទួលបានជោគជ័យ នូវមុខងារសវនកម្មផ្ទៃក្នុង ដែលត្រូវបានបង្កើត និងអនុវត្តក្នុងគុណភាពឧត្តមានុវត្តន៍កម្រិតខ្ពស់ រួមទាំងរក្សាបាននូវសង្គតិភាព និងភាពសុខដុមនៅតាមក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី