2024-11-23
គិត បុប្ផា
2024-11-23
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រាប់ពីរបៀបស្នើសុំប្រាក់សោធនជរាភាព ដែលអាចហៅថា ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត សមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ត្រូវភ្ជាប់ឯកសារសំខាន់ៗ ដូចជាបណ្ណសមាជិក ប.ស.ស. ច្បាប់ដើម និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ដែលមានសុពលភាព ឬលិខិតឆ្លងដែន (ជនបរទេស)។
សមាជិក ប.ស.ស. ក៏ត្រូវភ្ជាប់សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ និងសេចក្តីចម្លងសំបុត្របញ្ជាក់កំណើតកូន (បើមាន) និងលេខគណនីធនាគារអេស៊ីលីដា ដែលមិនមែនលេខអេស៊ីលីដាទាន់ចិត្ត ឬលេខគណនីធនាគារ កាណាឌីយ៉ា។ ចំពោះ ព័ត៌មានបន្ថែម សមាជិក ប.ស.ស. អាចទៅកាន់ទីស្នាក់ការ ប.ស.ស. ទូទាំងប្រទេស ឬទំនាក់ទំនងតាមលេខ ១២៨៦/១២៩៧ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់ ប.ស.ស.។
គួរបញ្ជាក់ថា សមាជិក ប.ស.ស. ដែលមានសិទ្ធិទទួលបានប្រាក់ចូលនិវត្តន៍ ត្រូវបំពេញលក្ខខណ្ឌកំណត់មួយចំនួន ដូចជាបានចុះបញ្ជីនៅ ប.ស.ស. ផ្នែកប្រាក់សោធន, បានបង់ភាគទានមក ប.ស.ស. យ៉ាងតិច ១២ខែ និងមានអាយុយ៉ាងតិច ៦០ឆ្នាំ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី