2024-11-13
ទូច សូរិយា
2024-11-13
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា ដោយមានការគាំទ្រពីសហភាពអឺរ៉ុប បានរៀបចំវេទិកាធុរកិច្ចជាមួយសហព័ន្ធឧស្សាហកម្មឆែក ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបរិយាកាសវិនិយោគនៅកម្ពុជា ទៅដល់វិនិយោគិនឆែក។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
នៅក្នុងវេទិកាធុរកិច្ចនេះ ភាគីទាំងពីរកម្ពុជា-ឆែក ក៏អាចពិភាក្សាផ្លាស់ប្ដូរមតិយោបល់ទៅវិញទៅមកអំពីស្ថានភាពពាណិជ្ជកម្ម និងការវិនិយោគរវាងគ្នា ពិសេសកម្ពុជាបង្ហាញអំពីកាលានុវត្តភាពថ្មីៗជូនវិនិយោគិនឆែកផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ដល់កិច្ចការងារវិនិយោគ រួមមានការដាក់ឱ្យអនុវត្តច្បាប់ស្ដីពីវិនិយោគដែលគ្មានការរឹតបន្តឹងសម្រាប់វិនិយោគិនបរទេស ដូចជាបង្កើតឱ្យមានក្រុមការងារបច្ចេកទេសចំនួន១៦ ពាក់ព័ន្ធនឹងវិស័យឯកជន និងរដ្ឋាភិបាល ដើម្បីគាំទ្រដល់ប្រក្រតីភាពរបស់វិនិយោគិនដែលកំពុងបណ្ដាក់ទុន និងមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
ឯកឧត្តម ស៊ុន ចាន់ថុល បានបន្តថា ស្ថានភាពកម្ពុជា មានសុខសន្តិភាពពេញលេញ កំណើនសេដ្ឋកិច្ច មានកម្លាំងពលកម្មវ័យក្មេង និងទំនាក់ទំនងពាណិជ្ជកម្មល្អប្រសើរជាមួយប្រទេសនានា រួមមានប្រទេសជប៉ុន កូរ៉េ សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ដែលនេះនឹងបើកទីផ្សារកាន់តែទូលាយដល់វិនិយោគិន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី