2024-11-08
គិត បុប្ផា
2024-11-08
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាស ស្តីពីពន្ធមធ្យោបាយដឹកជញ្ជូន ដែលក្នុងនោះរថយន្តអគ្គិសនី ប្រភេទទេសចរណ៍ ដឹកទំនិញធុនតូចទ្វារ៤ (ភិកអាប់) និងរថយន្តដឹកអ្នកដំណើរ ដែលមានកម្លាំងសេះ ចាប់ពីក្រោម១៥០សេះ ដល់លើសពី ៣០០សេះ នឹងត្រូវបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ចាប់ពី ៦ម៉ឺន ដល់៦០ម៉ឺនរៀល។
សេចក្តីប្រកាស ស្តីពីពន្ធមធ្យោបាយដឹកជញ្ជូន ដែលចុះហត្ថលេខាដោយ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ បញ្ជាក់ថា រថយន្តអគ្គិសនី ត្រូវបង់ពន្ធផ្លូវ ដូចជា៖ មានកម្លាំងសេះ ក្រោម១៥០សេះ លើសពីឆ្នាំផលិត ១០ឆ្នាំ ត្រូវបង់ពន្ធ ៦ម៉ឺនរៀល, លើសពី ៥ឆ្នាំ ដល់១០ឆ្នាំ ត្រូវបង់ ៨ម៉ឺនរៀល និងក្រោម៥ឆ្នាំ ត្រូវបង់១០ម៉ឺនរៀល។ ចំពោះ រថយន្តអគ្គិសនី ពី ១៥០សេះ ដល់ ២០០សេះ លើសពីឆ្នាំផលិត ១០ឆ្នាំ ត្រូវបង់ពន្ធ ៨ម៉ឺនរៀល, លើសពី ៥ឆ្នាំ ដល់១០ឆ្នាំ ត្រូវបង់ ១០ម៉ឺនរៀល និងក្រោម៥ឆ្នាំ ត្រូវបង់១៥ម៉ឺនរៀល។
រថយន្តអគ្គិសនី ពី ២០០សេះ ដល់ ២៥០សេះ លើសពីឆ្នាំផលិត ១០ឆ្នាំ ត្រូវបង់ពន្ធ ១៥ម៉ឺនរៀល, លើសពី ៥ឆ្នាំ ដល់១០ឆ្នាំ ត្រូវបង់ ៣០ម៉ឺនរៀល និងក្រោម៥ឆ្នាំ ត្រូវបង់៥០ម៉ឺនរៀល។ ចំណែករថយន្តអគ្គិសនី លើសពី ២៥០សេះ ដល់ ៣០០សេះ លើសពីឆ្នាំផលិត ១០ឆ្នាំ ត្រូវបង់ពន្ធ ៤០ម៉ឺនរៀល, លើសពី ៥ឆ្នាំ ដល់១០ឆ្នាំ ត្រូវបង់ ៨០ម៉ឺនរៀល និងក្រោម៥ឆ្នាំ ត្រូវបង់ ១,២លានរៀល។ រថយន្តអគ្គិសនី លើសពី ៣០០សេះឡើងទៅ លើសពីឆ្នាំផលិត ១០ឆ្នាំ ត្រូវបង់ពន្ធ ៦០ម៉ឺនរៀល, លើសពី ៥ឆ្នាំ ដល់១០ឆ្នាំ ត្រូវបង់ ១លានរៀល និងក្រោម៥ឆ្នាំ ត្រូវបង់ ១,៦លានរៀល៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី