SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ព្រលានយន្តហោះសៀមរាប-អង្គរ អាចស្រូបទាញវិស័យទេសចរណ៍, វិនិយោគិន និងផ្តល់ចំណូលដល់ពលរដ្ឋនៅមូលដ្ឋាន


សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ព្រលានយន្តហោះសៀមរាប-អង្គរ អាចស្រូបទាញវិស័យទេសចរណ៍, វិនិយោគិន និងផ្តល់ចំណូលដល់ពលរដ្ឋនៅមូលដ្ឋាន
A+ A-

ភ្នំពេញ៖ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ថា ជាកាលានុវត្តភាពថ្មី ដែលនឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និងវិស័យទេសចរណ៍ទូទាំងប្រទេស។ សម្តេចធិបតី បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ថា សក្តានុពលរបស់ព្រលានយន្តហោះថ្មី នៅក្នុងខេត្តសៀមរាបនេះ នឹងអាចទាក់ទាញដល់វិនិយោគិន ក៏ដូចជាផ្តល់ប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលបានរចនាឡើងពីការបញ្ចូលគ្នានូវ«វប្បធម៌ ធម្មជាតិ និងភាពឆ្លាតវៃ»នេះ មានលំដាប់ថ្នាក់ នៃការហោះហើរប្រភេទ 4E ដែលអាចផ្តល់លទ្ធភាពឱ្យយន្តហោះធុនធំ Boeing 747 និង Airbus A340 ធ្វើការចុះចតបាន។ អាកាសយានដ្ឋានថ្មីនេះ នឹងអាចមានលទ្ធភាពទទួលអ្នកដំណើរចំនួន ៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ផែនការរយៈពេលខ្លី និង ២០លាននាក់ក្នុងមួយឆ្នាំ សម្រាប់ផែនការរយៈពេលវែង។ 

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានបើកឱ្យដំណើរការនៅថ្ងៃទី១៦ តុលា ២០២៣ ដែលមានទីតាំងស្ថិតនៅក្នុងឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយគ្របដណ្តប់លើផ្ទៃដីប្រមាណ ៧០០ហិកតា មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីប្រាសាទអង្គរវត្ត និង៥១គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។

ផ្លូវអាកាស គឺអាទិភាពគន្លឹះទី២ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយក៏ស្ថិតនៅក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ ដោយផ្តោតលើការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក ដែលមានគោលដៅយុទ្ធសាស្ត្រ ផ្តោតលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី