2025-04-07
គន ម៉េងហុង
2025-04-07
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តសាធារណជន ឱ្យចូលរួមប្រើប្រាស់ផលិតផលខ្មែរ ដែលដាក់លក់នៅតាមស្ថានីយប្រេងឥន្ធនៈភីធីធី ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥។
ផលិតផលខ្មែរ ដែលដាក់លក់មាន ដូចជាអាហារសម្រន់ បង្អែម ភេសជ្ជៈ ផ្លែឈើតាមរដូវកាល វត្ថុអនុស្សាវរីយ៍ សម្ភារធ្វើដោយដៃ បន្លែ ត្រី សាច់ ជាដើម។ ក្នុងពិធីដាក់សម្ពោធជាផ្លូវការ ការដាក់ផលិតផលខ្មែរ នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនភីធីធី នេះ ធ្វើឡើងក្រោយការចុះហត្ថលេខា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ដើម្បីជំរុញលើកកម្ពស់កេរ្តិ៍ឈ្មោះ និងការប្រើប្រាស់ផលិតផលខ្មែរ ទីផ្សារក្នុងស្រុក និងសេដ្ឋកិច្ចមូលដ្ឋាន។
តាមរយៈកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនេះដែរ ស្ថានីយប្រេងឥន្ធនៈភីធីធី នឹងដាក់លក់ផលិតផលខ្មែរ នៅរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៧:០០រសៀល នៅតាមស្ថានីយចំនួន ៣០ទីតាំង នៅតាមបណ្តារាជធានី-ខេត្ដ ចំនួន១៩ រួមមាន៖ រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពត កំពង់ឆ្នាំង ព្រះសីហនុ ពោធិ៍សាត់ តាកែវ សៀមរាប ស្ទឹងត្រែង ព្រៃវែង ក្រចេះ ស្វាយរៀង កំពង់ស្ពឹ កំពង់ធំ កណ្តាល ត្បូងឃ្មុំ និងកោះកុង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី