SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ដូនចាស់វ័យ៨៦ឆ្នាំ អ៊ុន ឈុននីម តែងតែធ្វើដំណើរតាមរថយន្តក្រុងសាធារណៈជាប្រចាំថ្ងៃ រយៈពេល១០ឆ្នាំមកហើយ


ដូនចាស់វ័យ៨៦ឆ្នាំ អ៊ុន ឈុននីម តែងតែធ្វើដំណើរតាមរថយន្តក្រុងសាធារណៈជាប្រចាំថ្ងៃ រយៈពេល១០ឆ្នាំមកហើយ
A+ A-

ភ្នំពេញ៖ តាមរយៈបណ្តាញសង្គមរបស់លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានបង្ហោះរូបភាពរបស់លោកយាយ អ៊ុន ឈុននីម មកលេងដល់កន្លែងធ្វើការរបស់លោក នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

លោក កែវ ចាន់ណារិទ្ធ បានសរសេរក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា លោកយាយ អ៊ុន ឈុននីម មានអាយុ៨៦ឆ្នាំ ដែលតែងតែធ្វើដំណើរទៅណាមកណា តាមរថយន្តក្រុងសាធារណៈជាប្រចាំថ្ងៃ។ លោកយាយ ឈុននី ជិះរថយន្តក្រុងចាប់តាំងពីឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន ពោលគឺមានរយៈពេល ១០ឆ្នាំហើយ។ «ក្រៅពីជាអ្នកគាំទ្រសេវារថយន្តក្រុងសាធារណៈ លោកយាយមានទឹកចិត្តល្អបំផុតជាមួយបុគ្គលិក និងអ្នកបើកបររថយន្តក្រុង»។ នេះជាសារគូសបញ្ជាក់របស់អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង លោក កែវ ចាន់ណារិទ្ធ។

ក្នុងការបង្ហោះរូបភាពប៉ុន្មានស្លឹកនៅលើបណ្តាញសង្គមរបស់លោក កែវ ចាន់ណារិទ្ធ ក៏ឃើញមានសកម្មភាពលោកយាយវ័យ៨៦ឆ្នាំ អ៊ុន ឈុននី ជាមួយនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាចំណតដឹកប្រជាពលរដ្ឋតាមរយៈរថយន្តក្រុងសាធារណៈនេះផងដែរ

ទន្ទឹមនឹងនេះ លោក កែវ ចាន់ណារិទ្ធ បានអរគុណដល់លោកយាយ អ៊ុន ឈុននី ដែលបានមកលេងដល់កន្លែងធ្វើការ សូមជូនពរលោកយាយឱ្យមានជន្មាយុវែង និងមានសុខភាពល្អផងដែរ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599