SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

«មជ្ឈមណ្ឌលសេវានាំចេញ» ត្រូវបានដាក់ដំណើរការជាផ្លូវការ ដើម្បីលើកកម្ពស់ការនាំចេញ និងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ


«មជ្ឈមណ្ឌលសេវានាំចេញ» ត្រូវបានដាក់ដំណើរការជាផ្លូវការ ដើម្បីលើកកម្ពស់ការនាំចេញ និងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ
ពាណិជ្ជកម្ម

2024-11-06

ដេប៉ាលីយែរ ម៉ារីលីណា

ពាណិជ្ជកម្ម

2024-11-06

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មជ្ឈមណ្ឌលសេវានាំចេញ» (Export Service Center-ESC) ដើម្បីលើកកម្ពស់ការនាំចេញ និងពង្រីកនូវសក្ដានុពលផលិតផលកម្ពុជា (Product of Cambodia) ទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

តាមរយៈមជ្ឈមណ្ឌលសេវានាំចេញនេះ អ្នកនាំចេញ នឹងទទួលបាននូវការយល់ដឹងសំខាន់ៗ ដូចជា៖ ការបណ្តុះបណ្តាលអំពីនីតិវិធីក្នុងការនាំចេញ ឱកាសបង្កើតបណ្តាញជាមួយអ្នកជំនាញ និងអ្នកទិញសក្ដានុពលនៅក្នុងទីផ្សារគោលដៅ។ ចំពោះ តំណាងអាជីវកម្ម និងម្ចាស់សហគ្រាស ដែលមានបំណងចង់យល់ដឹងបន្ថែមអំពីនីតិវិធីពាក់ព័ន្ធ នឹងការនាំចេញ អាចទាក់ទងទៅកាន់មជ្ឍមណ្ឌលសេវានាំចេញ ដែលមានទីតាំងនៅទីស្តីការក្រសួងពាណិជ្ជកម្ម រៀងរាល់ម៉ោងធ្វើការ ឬទាក់ទងតាមទូរសព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ១២៦៦ ឬស្វែងរកព័ត៌មានបន្ថែមលើ https://exportservicecenter.moc.gov.kh/kh

ក្នុងពិធីដាក់ប្រើប្រាស់ជាផ្លូវការនូវ «មជ្ឈមណ្ឌលសេវានាំចេញ» បានធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពី អង្គទូតប្រចាំនៅកម្ពុជា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ជាច្រើនរូប។ ការបង្កើតមជ្ឈមណ្ឌលសេវានាំចេញនេះ ជាគំនិតផ្តួចផ្តើមថ្មីរបស់ក្រសួងពាណិជ្ជកម្ម សហការជាមួយមជ្ឈមណ្ឌលជំរុញការនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍ (CBI) ក្នុងគោលដៅលើកកម្ពស់ការនាំចេញរបស់កម្ពុជា និងជួយដល់ពាណិជ្ជករ ដើម្បីត្រៀមនាំចេញ ព្រមទាំងជួយជំរុញដល់ពាណិជ្ជករឱ្យមានទំនុកចិត្តប្រកួតប្រជែងលើទីផ្សារអន្តរជាតិ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី