2024-11-04
ទូច សូរិយា
2024-11-04
ទូច សូរិយា
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានឥតសំណងចំនួន ១០លានដុល្លារ ដើម្បីជួយកម្ពុជាសម្រេចគោលដៅជាប្រទេសគ្មានអំពើហិង្សាដែលទាក់ទងនឹងយេនឌ័រ នៅឆ្នាំ២០៣០។ តាមសេចក្តីប្រកាសរបស់ ADB នាថ្ងៃទី០៤ ខែវិច្ចិកា ឆ្នាំ២០២៤ គម្រោងបង្ការ និងឆ្លើយតបនឹងអំពើហិង្សាដែលទាក់ទងនឹងយេនឌ័រ (GBV)នេះ ជាគំនិតផ្តួចផ្តើមដំបូងរបស់មូលនិធិអភិវឌ្ឍន៍អាស៊ី (ADF) ដែលផ្តោតលើសមភាពយេនឌ័រក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោកស្រី Jyotsana Varma នាយិកា ធនាគារ ADB ប្រចាំកម្ពុជា មានប្រសាសន៍ថា គម្រោងនេះ នឹងពង្រឹងយន្តការឆ្លើយតបជាប្រព័ន្ធពង្រីកលទ្ធភាព ដែលអាចទទួលបានជម្រកសុវត្ថិភាព និងការធានាបានថាជនរងគ្រោះ នឹងទទួលបានការមើលថែ។ គម្រោងនេះ នឹងលើកកម្ពស់កម្មវិធីការពារ ដែលមានមូលដ្ឋាននៅសហគមន៍ និងផ្ដល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន ដើម្បីដើរតួដ៏សំខាន់ក្នុងការបង្កើនការយល់ដឹង និងបញ្ឈប់អំពើហិង្សា។ ជាមួយគ្នានេះ លោកស្រី Jyotsana Varma បានលើកឡើងថា ADB នឹងបន្តប្តេជ្ញាគាំទ្រកម្ពុជា ក្នុងការកសាងសង្គមដែលមានសុវត្ថិភាព និងបរិយាបន្នកាន់តែច្រើន។
គម្រោងជំនួយឥតសំណងចំនួន ១០លានដុល្លារនេះ នឹងចូលរួមពង្រឹងក្របខ័ណ្ឌច្បាប់ និងស្ថាប័ន តាមរយៈការធ្វើបច្ចុប្បន្នភាពច្បាប់របស់កម្ពុជា ស្តីពី អំពើហិង្សាក្នុងគ្រួសារ ធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវានៅថ្នាក់មូលដ្ឋាន ដោយពង្រឹងគុណភាព និងលទ្ធភាព ទទួលបានសេវាឆ្លើយតបនិងចាត់ចែងជម្រកសុវត្ថិភាពសម្រាប់ជនរងគ្រោះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី