SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម នឹងរៀបចំ«ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» ដើម្បីលើកកម្ពស់វិស័យឯកជន និងផ្សារភ្ជាប់ពាណិជ្ជកម្មអន្តរជាតិ


ក្រសួងពាណិជ្ជកម្ម នឹងរៀបចំ«ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» ដើម្បីលើកកម្ពស់វិស័យឯកជន និងផ្សារភ្ជាប់ពាណិជ្ជកម្មអន្តរជាតិ
ពាណិជ្ជកម្ម

2024-11-03

គិត បុប្ផា

ពាណិជ្ជកម្ម

2024-11-03

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» ក្រោមមូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម (Trade Renaissance)» នាថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីលើកកម្ពស់សកម្មភាពពាណិជ្ជកម្មនិងវិនិយោគ លើកកម្ពស់តួនាទីវិស័យឯកជន និងផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ។

ពិព័រណ៍ពាណិជ្ជកម្ម ដែលនឹងបើកសម្ពោធក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា នឹងមានស្តង់តាំងបង្ហាញផលិតផល និងសេវាកម្មជាច្រើនប្រភេទ រួមមាន៖ ផលិតផលសក្តានុពល ផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ ផលិតផលឧស្សាហកម្ម សេវាកម្ម ធនាគារ និងវិនិយោគ។ ជាមួយគ្នានេះ ក្នុងពិព័រណ៍ខាងលើនេះ នឹងមានកម្មវិធីសំខាន់ៗ ដូចជាវេទិកាពាណិជ្ជកម្មឌីជីថល វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-កូរ៉េ ជំនួបពាណិជ្ជកម្ម សិក្ខាសាលាស្តីពីការជំរុញការនាំចេញ និងការប្រគំតន្ត្រី។

ចំពោះភ្ញៀវជាតិ-អន្តរជាតិ ពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដែលចង់ពង្រឹង និងពង្រីកសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ តាមរយៈពិព័រណ៍ពាណិជ្ជកម្មកម្ពុជា អាចបំពេញបែបបទស្នើសុំចូលរួម ឱ្យបានមុនថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។ ចំពោះព័ត៌មានលម្អិត អាចទាក់ទងតាមទូរសព្ទលេខ +៨៥៥ ១៦ ៤១៦ ៨២៥/ +៨៥៥ ៦៩ ៩៤៣ ៨៥៧ ឬអ៊ីម៉ែល[email protected]


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី