2024-08-19
ទូច សូរិយា
2024-08-19
ទូច សូរិយា
ភ្នំពេញ៖ រយៈពេល ៧ខែ នៃឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធអាករតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញបានចំនួន ៨ ៧២៨,៧១ប៊ីលានរៀល ត្រូវនឹងប្រមាណជា ២ ១៥៥,២៤ លានដុល្លារ។ តាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ចេញផ្សាយនាថ្ងៃទី១៦ សីហា ចំណូលពន្ធអាករដែលប្រមូលបានជាង ២,១៥ពាន់លានដុល្លារ ក្នុងរយៈពេល ៧ខែនេះ គឺសម្រេចបាន៥១,៧៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។
រីឯ លទ្ធផលប្រមូលពន្ធក្នុងខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ចំណូលពន្ធអាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ៩៦០,៧៩ប៊ីលានរៀល ត្រូវនឹងប្រមាណជា ២៣៧,២៣លានដុល្លារ ស្មើនឹង ៥,៧០% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។ ចំពោះ រយៈពេល ៧ខែ ឆ្នាំ២០២៤ ពន្ធដារ បានផ្តល់សេវាគាំទ្រអេឡិចត្រូនិក (e-Tax Service) បានចំនួន ២០ ៩២១ករណី ក្នុង គោលដៅដោះស្រាយបញ្ហា និងគាំទ្រការប្រើប្រាស់ប្រព័ន្ធនិងកម្មវិធីនានារបស់អគ្គនាយកដ្ឋានពន្ធដារ។
ឯកឧត្តម គង់ វិបុល បានលើកឡើងថា សមិទ្ធផលការងារសំខាន់ៗដែលអគ្គនាយកដ្ឋានពន្ធដារសម្រេចបានមានដូចជា៖ បាននិងកំពុងបន្តកិច្ចសហការល្អ និងដោះស្រាយនូវកង្វល់នានាពាក់ព័ន្ធនឹងពន្ធដារជូនវិស័យឯកជន ព្រមទាំងបានរៀបចំកិច្ចប្រជុំក្រុមការងារអគ្គនាយកដ្ឋានពន្ធដារ និងផ្នែកឯកជនផងដែរ។ គួរបញ្ជាក់ថា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានពន្ធដារ បានអនុវត្តរួមមាន៖ ផែនការយុទ្ធសាស្រ្តធនធានមនុស្សរបស់អគ្គនាយកដ្ឋានពន្ធដារ២០២៤-២០២៨, ផែនការប្រតិបត្តិធនធានមនុស្សឆ្នាំ២០២៤, ផែនការសកម្មភាពឆ្នាំ២០២៤ និងផែនការបណ្តុះបណ្តាលរបស់អគ្គនាយកដ្ឋានពន្ធដារ ២០២៤-២០២៨៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី