SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីទេសចរណ៍ ប្រាប់ឱ្យមន្ទីរនៅខេត្តស្ទឹងត្រែង និងមណ្ឌលគិរី ជំរុញការផ្សព្វផ្សាយ និងលើកផ្លាករមណីយដ្ឋានទេសចរណ៍


រដ្ឋមន្រ្តីទេសចរណ៍ ប្រាប់ឱ្យមន្ទីរនៅខេត្តស្ទឹងត្រែង និងមណ្ឌលគិរី ជំរុញការផ្សព្វផ្សាយ និងលើកផ្លាករមណីយដ្ឋានទេសចរណ៍
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-26

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-26

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តមហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យថ្នាក់ដឹកនាំ និងមន្រ្តីនៅមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី ជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងត្រូវលើកផ្លាករមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្តទាំងពីរ។ ឯកឧត្តម ហួត ហាក់ គូសបញ្ជាក់ថា ការរៀបចំបែបនេះ គឺដើម្បីទាក់ទាញភ្ញៀវទេសចរ ស្របតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យក្រុមខេត្តតំបន់ឦសាន ដែលមានខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរីនេះ សហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ប្តូរវេនគ្នាឱ្យមានភាពប្រទាក់ក្រឡា និងរៀបចំកញ្ចប់ទស្សនកិច្ចផងដែរ។ លើសពីនេះ មន្ទីរទេសចរណ៍ ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពអង្គភាព ពង្រឹងមូលធនមនុស្ស ស្វែងយល់អំពីលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យទេសចរណ៍ និងបន្តថែរក្សាបរិយាកាសសុខដុមនីយកម្មនៅក្នុងអង្គភាព។

គួរបញ្ជាក់ថា ឯកឧត្តម ហួត ហាក់ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៅមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ និងខេត្តមណ្ឌលគិរី ថ្ងៃទី២៤ តុលា ពីរបាយការណ៍សង្ខេបវឌ្ឍនភាពការងារ និងបានណែនាំអំពីរបៀបរបបការងារ និងការបំពេញភារកិច្ចដោយឈរលើស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី