SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យអាល្លឺម៉ង់ ជំរុញការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាននិងសហភាពអឺរ៉ុប


សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យអាល្លឺម៉ង់ ជំរុញការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាននិងសហភាពអឺរ៉ុប
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-07

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-07

ទូច សូរិយា

A+ A-

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឱ្យភាគីអាល្លឺម៉ង់ ជំរុញការចរចាដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងសហភាពអឺរ៉ុប ព្រោះកម្ពុជាចង់ឱ្យសេដ្ឋកិច្ចរបស់ខ្លួនឯករាជ្យ ដែលមិនពឹងផ្អែកទៅលើភាពអនុគ្រោះឬជំនួយពីខាងក្រៅ។ សម្តេចតេជោ ហ៊ុន សែន ស្នើបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្ដម STEFAN MESSERER ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃអាល្លឺម៉ង់ប្រចាំកម្ពុជា។

ក្នុងជំនួបពិភាក្សានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបង្កើតស្ថានកុងស៊ុលកិត្តិយសអាល្លឺម៉ង់នៅទីក្រុងសៀមរាប នឹងជួយជំរុញវិស័យទេសចរណ៍ ពិសេសនឹងជំរុញទេសចរអាល្លឺម៉ង់មកកាន់កម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត។ ជាមួយគ្នានេះ ឯកឧត្ដម STEFAN MESSERER បានលើកឡើងថា ស្ថានកុងស៊ុលកិត្តិយសនេះ នឹងអាចជួយជំរុញការទាក់ទាញទេសចរអាល្លឺម៉ង់និងបណ្ដាប្រទេសនៅអឺរ៉ុបមួយចំនួនទៀត មកបំពេញទស្សនកិច្ចនៅខេត្តសៀមរាបដែលសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌។

សម្តេចតេជោប្រធានព្រឹទ្ធសភា បានបន្តថា កម្ពុជា កំពុងតែជំរុញការនាំចេញទៅកាន់បណ្ដាប្រទេសផ្សេងៗ នៅអឺរ៉ុប នៅអាម៉េរិក និងប្រទេសជប៉ុន កូរ៉េ ចិន ឱ្យកាន់តែធំថែមទៀត ក្នុងក្របខ័ណ្ឌនៃ RCEP ដែលបានចូលជាធរមាន AFTA កិច្ចព្រមព្រៀងផ្លាស់ប្តូរសេដ្ឋកិច្ចសេរី ជាមួយ ចិន កូរ៉េ អេមីរ៉ាតអារ៉ាប់រួម។ ជាមួយគ្នានេះដែរ កម្ពុជា កំពុងតែខិតខំស្វែងរកបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងបណ្ដាប្រទេសផ្សេងៗទៀតផងដែរ។

តាមការចុះផ្សាយរបស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម STEFAN MESSERER បានបញ្ជាក់ថា ក្រុមហ៊ុនអាល្លឺម៉ង់មួយដែលកំពុងធ្វើការវិនិយោគនៅវៀតណាមកំពុងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា ហើយក៏កំពុងតែធ្វើការសិក្សាបន្ថែមទៀតនៅលើបរិយាកាសសម្រាប់ការវិនិយោគ រួមមាននីតិវិធីពន្ធដារជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី