2024-10-25
ឃី ភារៈ
2024-10-25
ឃី ភារៈ
ភ្នំពេញ៖ នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការទិញ-លក់មាសតាមប្រព័ន្ធអនឡាញ ដែលគ្មានប្រភពច្បាស់លាស់ អាចជាមាសក្លែងក្លាយ និងគ្មានលិខិតអនុញ្ញាតពីអាជ្ញាធរត្រឹមត្រូវ។ ការជំរុញឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នលើករណីនេះ ដោយសារបច្ចុប្បន្ន មានក្រុមជនខិលខូចមួយចំនួនប្រើវិធីសាស្ត្រផលិតមាសក្លែងក្លាយ ដើម្បីបន្លំជនរងគ្រោះ។
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល បានឱ្យដឹងពីល្បិចឆបោកដែលឧក្រិដ្ឋជនប្រើប្រាស់ ដើម្បីបន្លំជនរងគ្រោះយ៉ាងដូច្នេះថា៖ «ពួកគេប្រើវិធីសាស្ត្រផលិតមាសក្លែងក្លាយ ដោយការប្រើប្រាស់វត្ថុធាតុម្យ៉ាងជ្រលក់ជាមួយទឹកមាស បូករួមជាមួយបច្ចេកទេស ការកាត់តវីដេអូ និងវិធីសាស្ត្រធ្វើតេស្តមាសតាមបែបប្រពៃណី ឱ្យជនរងគ្រោះជឿទុកចិត្ត។ ជាមួយគ្នានេះ ការទិញមាសលើប្រព័ន្ធផ្សព្វផ្សាយអនឡាញ នឹងធ្វើឱ្យអ្នកទិញពិបាកផ្ទៀងផ្ទាត់ផលិតផល តម្លៃ និងសេវាផ្សេងៗ»។
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក៏បានជំរុញឱ្យពលរដ្ឋជ្រើសរើសហាងលក់គ្រឿងអលង្កាមានអាជ្ញាប័ណ្ណ និងទទួលស្គាល់ដោយអាជ្ញាធរច្បាស់លាស់, មានប្រើប្រាស់ឧបករណ៍លក្ខណៈស្តង់ដារបច្ចេកទេស ពិនិត្យមាសឱ្យបានត្រឹមត្រូវ និងប្រសិនបើសង្កេតឃើញ ឬសង្ស័យមានការលក់មាសក្លែងក្លាយ ប្រជាពលរដ្ឋអាចរាយការណ៍មកកាន់អាជ្ញាធរសមត្ថកិច្ចជំនាញ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី