2025-01-13
គិត បុប្ផា
2025-01-13
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (WANLI Tire) របស់ចិន បើកការដ្ឋានសាងសង់រោងចក្រផលិតសំបកកង់រថយន្ត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ក្រោមទំហំទុនវិនិយោគប្រមាណ ៥០០លានដុល្លារ សម្រាប់ដំណាក់កាលទី១ និងទី២ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។
រោងចក្រផលិតសំបកកង់រថយន្តថ្មីនេះ នឹងគ្របដណ្តប់លើផ្ទៃដីប្រមាណ ៣២ហិកតា ដែលរំពឹងថា នឹងបង្កើតការងារដល់ប្រជាពលរដ្ឋបានចំនួន ១ពាន់កន្លែង។ គម្រោងវិនិយោគមួយនេះ គឺជាសមិទ្ធផលថ្មីមួយ សម្រាប់តំបន់សេដ្ឋកិច្ចបន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា និងសម្រាប់ខេត្តស្វាយរៀង ពិសេសមានសង្គតិភាពទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មផលិតកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់។
ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រខាងលើ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យវិនិយោគិនទាំងអស់ បន្តចូលរួមផ្សព្វផ្សាយព័ត៌មានល្អៗពីបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិនផ្សេងៗទៀត។ គោលបំណងនៃការជំរុញការផ្សព្វផ្សាយពីកម្ពុជានេះ គឺទាក់ទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគបន្ថែម បង្កើតការងារដល់ប្រជាពលរដ្ឋ ក៏ដូចជា ជំរុញកំណើនសេដ្ឋកិច្ចជាតិ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងពីកំណើនគម្រោងវិនិយោគ ដែលបង្ហាញឱ្យឃើញពីការជឿទុកចិត្តរបស់វិនិយោគិនមកលើរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងកត្តាសំខាន់ៗ ដូចជា៖ ១, កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ២, លក្ខខណ្ឌល្អប្រសើរនៃក្របខ័ណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត និង ៣,ការបើកចំហសេដ្ឋកិច្ចទទួលការវិនិយោគស្ទើរលើគ្រប់វិស័យ ជាពិសេសភាពអំណោយផលនៃលក្ខខណ្ឌ និងការលើកទឹកចិត្តវិនិយោគ ដូចមានចែងក្នុងច្បាប់ស្ដីពីវិនិយោគ នៃកម្ពុជា។ នេះបើតាមការចុះផ្សាយ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី