2024-10-25
ទូច សូរិយា
2024-10-25
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានចិន-អាស៊ាន (CAIH) ផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យសុខាភិបាល និងទេសចរណ៍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋកម្ពុជា។
ការចុះ MOU នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នេះ នឹងជួយសម្រួលដល់ការផ្លាស់ប្តូរជំនាញបច្ចេកវិទ្យា និងការយល់ដឹងអំពីនិន្នាការថ្មីនៃនវានុវត្តន៍ ដែលក្នុងនោះ ក្រុមហ៊ុនCAIH នឹងគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធឌីជីថលទំនើប ដើម្បីជំរុញនវានុវត្តន៍ និងលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ផងដែរ។ ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម បានលើកឡើងថា ការចុះហត្ថលេខានេះ នឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាឌីជីថល និងពង្រឹងប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា។
ឯកឧត្តមបណ្ឌិតអនុរដ្ឋលេខាធិការ បានបន្តថា ការពង្រឹងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា នឹងបង្កើនការតភ្ជាប់ឌីជីថល និងការផ្លាស់ប្តូរជំនាញដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសកម្ពុជា និងតំបន់អាស៊ានទៀតផង។ ជាមួយគ្នានេះ លោក គង់ ម៉ុងគឺ អគ្គនាយករងនៃក្រុមហ៊ុន CAIH បានបន្តលើកឡើងថា ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុន នឹងផ្តល់អាទិភាពលើការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល ដែលជំហានបន្ទាប់នឹងផ្តោតលើការបង្កើតថ្នាលអភិបាលកិច្ចឆ្លាតវៃសម្រាប់កម្ពុជា។
លោក គង់ ម៉ុងគឺ បានបន្ថែមថា៖ «យើងចង់ក្លាយជាក្រុមហ៊ុនតភ្ជាប់ដ៏អស្ចារ្យ (Super Connector) សម្រាប់ឧស្សាហកម្ម ធនធាន និងអតិថិជន ដែលដើរតួនាទីជាអ្នកផ្តល់លទ្ធភាពសម្រាប់បរិវត្តកម្មឌីជីថល និងជាក្រុមហ៊ុនឈានមុខនៃគំនិតផ្តួចផ្តើមវិថីសូត្រឌីជីថល»។ គួរជម្រាបថា ក្រុមហ៊ុន CAIH ជាក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ដែលបានបង្កើតក្នុងខែមេសា ឆ្នាំ២០១៦ ដោយមានបេសកកម្មកសាង និងអនុវត្តគំនិតផ្តួចផ្តើមវិថីសូត្រឌីជីថល និងឌីជីថលក្វាងស៊ី ដើម្បីជំរុញទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសចិន-អាស៊ាន និងគាំទ្រដល់គំនិតផ្តួចផ្តើមវិថីសូត្រសមុទ្រសតវត្សរ៍ទី២១៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី