2024-10-25
ឃី ភារៈ
2024-10-25
ឃី ភារៈ
ភ្នំពេញ៖ ទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានប្រកាសវិនិយោគ ១២លានដុល្លារ ដើម្បីបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ នេះជាការលើកឡើងរបស់លោកស្រី Samantha Power ប្រធានគ្រប់គ្រងទីភ្នាក់ងារ USAID ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។
ក្រៅពីប្រកាសវិនិយោគ ភាគីទាំងពីរក៏បានពិភាក្សាពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារ USAID លើវិស័យសំខាន់ៗជាច្រើន រួមមាន៖ ពាណិជ្ជកម្ម ការវិនិយោគ សុខាភិបាល អប់រំកសិកម្ម អភិបាលកិច្ចល្អ សន្ដិសុខ និងការអនុវត្តច្បាប់ ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចនៅកម្ពុជា និងការលើកកម្ពស់ជីវភាពពលរដ្ឋ។ នេះបើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។
លោកស្រី Samantha Power ក៏បានលើកឡើងពីកិច្ចសហការកន្លងមក រវាងទីភ្នាក់ងារ USAID និងកម្ពុជា ក្នុងវិស័យជាច្រើន មានសុខាភិបាល សន្តិសុខស្បៀង និងការបោសសម្អាតមីនផងដែរ។ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងអរគុណដល់រដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាម៉េរិក ដែលបានផ្ដល់ការគាំទ្រ ជំនួយក្នុងការស្ដារ និងកសាងកម្ពុជា ចាប់តាំងពីដើមទសវត្សឆ្នាំ១៩៩០ រហូតដល់បច្ចុប្បន្ន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី