SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អគ្គស្នងការនគរបាលជាតិ សម្រេចលុបទិន្នន័យចេញពីបញ្ជីគ្រប់គ្រងយានយន្តផ្លាកលេខ«នគរបាលជាតិ»ជិត២ពាន់គ្រឿង


អគ្គស្នងការនគរបាលជាតិ សម្រេចលុបទិន្នន័យចេញពីបញ្ជីគ្រប់គ្រងយានយន្តផ្លាកលេខ«នគរបាលជាតិ»ជិត២ពាន់គ្រឿង
A+ A-

អគ្គស្នងការនគរបាលជាតិ បានសម្រេចលុបទិន្នន័យចេញពីបញ្ជីគ្រប់គ្រងយានយន្ត ដែលបំពាក់ផ្លាកលេខនគរបាលជាតិ ក្នុងដំណាក់កាលទី១ សរុបចំនួន ១,៩៤៧គ្រឿង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ ដោយក្នុងនោះ មានរថយន្តទេសចរណ៍ ១,១៣៩គ្រឿង, រថយន្តដឹកទំនិញធុនស្រាល ១៦២គ្រឿង និងទោចក្រយានយន្ត ៦៤៦គ្រឿង។

យានយន្តបំពាក់ផ្លាកលេខនគរបាលជាតិជិត២ពាន់គ្រឿងនេះ មាននៅក្នុងបញ្ជីតារាងឧបសម្ព័ន្ធលេខ ៦៦៧ ន.ច.ស ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។ ក្នុងសេចក្តីប្រកាសដែលចុះហត្ថលេខាដោយនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី១៧ តុលានេះ បានណែនាំឱ្យនាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ, នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ, ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងអង្គភាព-ស្ថាប័នពាក់ព័ន្ធ ដែលមាននៅក្នុងតារាងឧបសម្ព័ន្ធ ត្រូវមានចំណាត់ការ និងអនុវត្តតាមសេចក្តីសម្រេចនេះ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599