SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋាភិបាល អនុម័តគម្រោង«ថាមពលដើរដោយកម្លាំងខ្យល់» ចំនួន៦ នៅមណ្ឌលគិរី


រដ្ឋាភិបាល អនុម័តគម្រោង«ថាមពលដើរដោយកម្លាំងខ្យល់» ចំនួន៦ នៅមណ្ឌលគិរី
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-17

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-17

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា រដ្ឋាភិបាលទើបអនុម័តគម្រោងវិនិយោគក្នុងវិស័យអគ្គិសនីចំនួន២៣ ក្នុងនោះមានគម្រោងប្រវត្តិសាស្ត្រលើកទី១ សម្រាប់កម្ពុជា គឺគម្រោងដើរដោយកម្លាំងខ្យល់ចំនួន៦ នៅមណ្ឌលគិរី។

ឯកឧត្តម កែវ រតនៈ បន្តមានប្រសាសន៍ដូច្នេះថា៖ «គម្រោងដែលទើបអនុម័តនេះ ជាការយកមូលដ្ឋានគ្រឹះក្នុងអាណត្តិចាស់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន មកពង្រឹង និងពង្រីកថាមពលស្អាតឱ្យកាន់តែធំ តាមរយៈការពង្រីកថាមពលដើរដោយពន្លឺព្រះអាទិត្យទៅប្រភេទថ្មីមួយទៀត គឺថាមពលដើរដោយកម្លាំងខ្យល់។ គម្រោងដើរដោយកម្លាំងខ្យល់ចំនួន ៦នេះ មានអានុភាពសរុបចំនួន ៩០០មេហ្គាវ៉ាត់»។

គម្រោងទាំង២៣ មានអានុភាពសរុបចំនួន ៣៩៥០មេហ្គាវ៉ាត់ ដែលថាមពលស្អាតមានរហូតដល់ ២១គម្រោង ពោលគឺមានដូចជាថាមពលពន្លឺព្រះអាទិត្យ ឈរលំដាប់លេខ១, ថាមពលវារីអគ្គិសនី ឈរលំដាប់លេខ២ និងថាមពលខ្យល់ ឈរលំដាប់លេខ៣។

សូមអញ្ជើញទស្សនាវីដេអូខ្លីអំពីប្រសាសន៍កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ របស់ឯកឧត្តម កែវ រតនៈ ពីគម្រោងថាមពលដើរដោយកម្លាំងខ្យល់ ដូចតទៅ៖https://www.youtube.com/watch?v=RefzvMt8Cx8


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី