SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

តើ«បច្ចេកវិទ្យាហិរញ្ញវត្ថុ» អាចបង្កហានិភ័យអ្វីខ្លះដល់ឯកជនភាព និងសង្គម?


តើ«បច្ចេកវិទ្យាហិរញ្ញវត្ថុ» អាចបង្កហានិភ័យអ្វីខ្លះដល់ឯកជនភាព និងសង្គម?
ធនាគារ-ហិរញ្ញវត្ថុ

2024-10-01

ដេប៉ាលីយែរ ម៉ារីលីណា

ធនាគារ-ហិរញ្ញវត្ថុ

2024-10-01

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ បច្ចេកវិទ្យាហិរញ្ញវត្ថុ អាចបង្កហានិភ័យ ដូចជាហានិភ័យលើវិស័យសេដ្ឋកិច្ច ហានិភ័យដល់អធិបតេយ្យភាពក្នុងវិស័យហរិញ្ញវត្ថុ ហានិភ័យដល់សង្គម និងហានិភ័យលើឯកជនភាពទិន្នន័យ។ នេះបើយោងតាមការចុះផ្សាយរបស់កម្ពុជាឆ្ពោះទៅឌីជីថល កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

ហានិភ័យលើវិស័យសេដ្ឋកិច្ច គឺតាមរយៈកត្តាមួយចំនួន រួមមានការគ្របដណ្តប់ទីផ្សារមួយភាគធំដោយក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុមួយចំនួនតូច, ការកើនឡើងនៃការប្រើប្រាស់ទ្រព្យឌីជីថល (Digital Asset) និងការកើនឡើងជាគំហុកនៃគ្រឹះស្ថានផ្តល់ឥណទាន, ប្រព័ន្ធទូទាត់សងប្រាក់ឌីជីថល និងសេវាឬផលិតផលវិទ្យាហិរញ្ញវត្ថុដទៃទៀតដែលមិនមែនជាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

ចំណែក ហានិភ័យអធិបតេយ្យភាពក្នុងវិស័យហិរញ្ញវត្ថុ គឺការទូទាត់សងប្រាក់ឌីជីថលតួយ៉ាងប្រសិនបើប្រទេសមួយពឹងផ្អែកស្ទើរតែទាំងស្រុងលើក្រុមហ៊ុនអន្តរជាតិ ពិសេសក្រុមហ៊ុនបច្ចេកវិទ្យាយក្សសម្រាប់ផ្តល់សេវាទូទាត់សងប្រាក់ឌីជីថល អធិបតេយ្យភាពក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសនោះនឹងអាចទទួលរងនូវការគំរាមកំហែង។

ហានិភ័យដល់សង្គម នឹងអាចនាំឱ្យមានកង្វះបរិយាបន្នហិរញ្ញវត្ថុតាមរយៈភាពលំអៀងនៃក្បួនដោះស្រាយ(Algorithmic Bais) និងការផ្តល់ប្រាក់កម្ចីបែបប្រថុយប្រថាន (Predatory Lending Practices)។ ការណ៍នេះ នឹងនាំឱ្យមានផលអវិជ្ជមានដល់ប្រជាជនដែលងាយរងគ្រោះ ដូចជាស្រ្តី ប្រជាជនក្រីក្រ មនុស្សចាស់ និងប្រជាជនរស់នៅតំបន់ដាច់ស្រយាលជាដើម។

ចំពោះហានិភ័យលើឯកជនភាពទិន្នន័យវិញ អ្នកប្រើប្រាស់គិតថាមិនជាប់ពាក់ព័ន្ធនឹងផ្នែកហិរញ្ញវត្ថុ ដូចជាប្រវត្តិនៃការស្វែងរកព័ត៌មានលើបណ្តាញអ៊ីនធឺណិត, អាកប្បកិរិយាក្នុងការប្រើប្រាស់បណ្តាញសង្គមនិងព័ត៌មានទាក់ទងនឹងផ្លូវចិត្ត ត្រូវបានយកទៅប្រើប្រាស់ឬរកចំណូលដោយមិនមានការអនុញ្ញាតពីអ្នកប្រើប្រាស់ឬម្ចាស់ទិន្នន័យជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី