2024-09-30
គិត បុប្ផា
2024-09-30
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ ដែលឈប់សម្រាក និងធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន មណ្ឌលកម្សាន្ត ឬភោជនីយដ្ឋាននានា យោគយល់អធ្យាស្រ័យដល់កម្មករនិយោជិត អ្នកផ្តល់សេវា ឬម្ចាស់អាជីវកម្ម ប្រសិនមានករណីយឺតយ៉ាវ ឬខ្វះខាត ក្នុងការបម្រើសេវានាពេលភ្ជុំបិណ្ឌ។
ក្រៅពីការអំពាវនាវខាងលើ ក្រសួងការងារ ក៏បានឱ្យដឹងថា ពលរដ្ឋដែលធ្វើដំណើរពីភ្នំពេញទៅស្រុកកំណើត និងត្រឡប់មកភ្នំពេញវិញ អាចជិះរថយន្តក្រុងដែលផ្តល់ដោយរដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤។ ដើម្បីសុខសុវត្ថិភាព បងប្អូនកម្មករនិយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ ត្រូវពិនិត្យបណ្តាញអគ្គិសនី ភ្លើងចង្ក្រាន ធូប និងទៀន ឱ្យបានល្អមុនពេលចាកចេញពីលំនៅដ្ឋាន ឬបិទទ្វារទីតាំងអាជីវកម្មរបស់ខ្លួនផងដែរ។
ក្រសួងការងារ ក៏បានអរគុណដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ បុគ្គលិកសន្តិសុខឯកជន ដែលបានលះបង់ពេលវេលា បំពេញភារកិច្ច រក្សាសណ្តាប់ធ្នាប់ សន្តិសុខសង្គម ក្នុងពេលឈប់សម្រាក ដើម្បីផ្តល់ឱកាសដល់បងប្អូនទាំងអស់ អាចមានពេលវេលាជួបជុំគ្រួសារដោយសប្បាយរីករាយ និងធ្វើដំណើរកម្សាន្តប្រកបដោយសុវត្ថិភាព។ នេះបើតាមសេចក្តីអំពាវនាវ ដល់បងប្អូនកម្មករនិយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ ក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌរបស់ក្រសួងការងារ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី