SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ធនាគារជាតិ និង UNDP ជំរុញការផ្សព្វផ្សាយ«ទប់ស្កាត់ការឆបោកតាមប្រព័ន្ធឌីជីថលនៅកម្ពុជា»


ធនាគារជាតិ និង UNDP ជំរុញការផ្សព្វផ្សាយ«ទប់ស្កាត់ការឆបោកតាមប្រព័ន្ធឌីជីថលនៅកម្ពុជា»
A+ A-

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP Cambodia) បានរៀបចំសិក្ខាសាលាពហុភាគីស្តីពី៖«ការទប់ស្កាត់ការឆបោកតាមប្រព័ន្ធឌីជីថលនៅកម្ពុជា» ដោយមានតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធចូលរួមប្រមាណ៤០រូប និងដោយមានលោក អ៊ុក សារ៉ត អគ្គនាយករងប្រតិបតិ្តការ និងជាប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់ ធនាគារជាតិនៃកម្ពុជា ចូលរួមថ្លែងបើកក្នុងសិក្ខាសាលារយៈពេល២ថ្ងៃនេះ។

សិក្ខាសាលាដែលធ្វើនៅថ្ងៃទី២៦-២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីផ្តល់ការយល់ដឹងរួមអំពីនិន្នាការ និងផលប៉ះពាល់នៃការបោកប្រាស់តាមរយៈប្រព័ន្ធឌីជីថលទូទាំងពិភពលោក និងនៅក្នុងប្រទេសកម្ពុជា។ ការរៀបចំសិក្ខាសាលានេះ ក៏ក្នុងគោលបំណងពិនិត្យឡើងវិញនូវគំនិតផ្តួចផ្តើមសាធារណៈ ឯកជន និងសហគមន៍ក្នុងការប្រឆាំងនឹងការបោកប្រាស់ ដើម្បីកំណត់គម្លាត និងបង្កើនឱកាសសម្រាប់កិច្ចសហការរួមគ្នាឱ្យប្រសើរឡើងវិញ និងកំណត់សកម្មភាពនៅជំហានបន្ទាប់ រួមមានការតភ្ជាប់ទំនាក់ទំនងទៅស្ថាប័នពាក់ព័ន្ធជាសកល និងរៀបចំករណីសិក្សាស្របតាមឧត្តមានុវត្តន៍អន្តរជាតិ។

នាពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា ក៏បានបដិសេធចំពោះបណ្តាញសង្គមមួយចំនួន ដោយបានប្រើប្រាស់និមិ្មត្តសញ្ញា និងឈ្មោះធនាគារជាតិនៃកម្ពុជា មិនមានការអនុញ្ញាតក្នុងចេតនាទុច្ចរិតបង្កើតរូបភាពបំភាន់ភ្នែក ដើម្បីផ្សព្វផ្សាយពីគម្រោងវិនិយោគ ឬប្រតិបត្តិការជួញដូរផលិតផលហិរញ្ញវត្ថុក្រៅផ្លូវការ។ ធនាគារជាតិនៃកម្ពជា បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា ពុំមានក្រុម ឆាណែល ឬគណនី Telegram ឬបណ្តាញទំនាក់ទំនងសង្គមផ្សេងៗទៀត សម្រាប់ផ្សព្វផ្សាយឱ្យសាធារណជនចូលរួមវិនិយោគលើទីផ្សារហិរញ្ញវត្ថុ ដូចជា ហាងឆេងមាស អត្រាប្តូរប្រាក់ ឬទ្រព្យឌីជីថលឡើយ។

ដើម្បីការទប់ស្កាត់ការឆបោកតាមប្រព័ន្ធឌីជីថលខុសច្បាប់ទាំងនោះ ធនាគារជាតិនៃកម្ពុជា បានអំពាវនាវឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្នជាប់ជាប្រចាំ ដើម្បីកុំឱ្យធ្លាក់ចូលល្បិចឆបោក ដែលអាចនាំឱ្យបាត់បង់ប្រាក់កាស ឬទ្រព្យសម្បត្តិផ្សេងៗ តាមរយៈការចូលរួមវិនិយោគជាមួយក្រុមទាំងឡាយណាដែលពុំមានអាជ្ញាប័ណ្ណនិងការត្រួតពិនិត្យត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី