2025-06-26
ទូច សូរិយា
2025-06-26
ទូច សូរិយា
ភ្នំពេញ៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus ) រាជធានីភ្នំពេញ បានរៀបចំកែលម្អគូសគំនូសជម្រករង់ចាំ (Bus Shelter) និងចំណតរង់ចាំ (Bus Stop) ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ នេះបើតាមការចុះផ្សាយរបស់ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus ) រាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។
ជាមួយគ្នានេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានឱ្យដឹងថា ការចូលរួមធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ (City Bus) រាជធានីភ្នំពេញ បានកាត់បន្ថយការចំណាយ, កាត់បន្ថយការបំពុលបរិស្ថាន, កាត់បន្ថយគ្រោះថា្នក់ចរាចរណ៍៕
នាំមកជូនដោយ