SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

CDC និង BAC នឹងពិនិត្យលទ្ធភាពសហការលើវិស័យដឹកជញ្ជូនផ្លូវសមុទ្រ និងកំពង់ផែ


CDC និង BAC នឹងពិនិត្យលទ្ធភាពសហការលើវិស័យដឹកជញ្ជូនផ្លូវសមុទ្រ និងកំពង់ផែ
A+ A-

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រុមប្រឹក្សាតំបន់ឈូងសមុទ្រ (Bay Area Council – BAC) សង្ឃឹមថា នឹងអាចពិនិត្យលទ្ធភាពរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការនានា ពិសេសលើវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្រ និងកំពង់ផែ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកាន់តែប្រសើរ។ នេះបើតាមការចុះផ្សាយរបស់ CDC នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងកិច្ចពិភាក្សាជាមួយក្រុមប្រឹក្សាតំបន់ឈូងសមុទ្រ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញនូវបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិនឯកជន ពីក្រុមហ៊ុនធំៗមួយចំនួន ដែលកំពុងវិនិយោគក្នុងក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។ ជំនួបកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នេះដែរ ធ្វើឡើងដើម្បីផ្សព្វផ្សាយពីសក្តានុលពលវិនិយោគនៅកម្ពុជា និងកៀរគរអ្នកវិនិយោគអាម៉េរិក ឱ្យមកវិនិយោគនៅកម្ពុជា។

តាមការសម្របសម្រួលពី BAC នាឱកាសនេះ ក៏មានការអនុញ្ញាតឱ្យវិស័យឯកជនកម្ពុជា មានសមាសភាពពីសមាគមឧកញ៉ា និងធុរជនអាម៉េរិក បានជួបពិភាក្សាការងារ បង្កើតបណ្តាញទំនាក់ទំនង និងផ្គូរផ្គងធុរកិច្ចផងដែរ។ លើសពីនេះទៅទៀត ឯកឧត្តម ស៊ុន ចាន់ថុល បានបង្ហាញពីការត្រៀមលក្ខណៈរួចរាល់ក្នុងការសម្របសម្រួលរាល់កិច្ចការងារវិនិយោគរបស់វិស័យឯកជននៅកម្ពុជា ដែលនឹងធានាបាននូវបរិយាកាសវិនិយោគ ប្រកបដោយភាពបត់បែន អំណោយផល និងអនុគ្រោះបំផុត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី