SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីទេសចរណ៍ក្នុងជំនួបជាមួយមន្ត្រីរាជការ៖«ប្រជាពលរដ្ឋម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់»


រដ្ឋមន្ត្រីទេសចរណ៍ក្នុងជំនួបជាមួយមន្ត្រីរាជការ៖«ប្រជាពលរដ្ឋម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់»
A+ A-

ភ្នំពេញ៖ «ប្រជាពលរដ្ឋម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់»។ នេះជាប្រសាសន៍ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងជំនួបសំណេះសំណាលលើកដំបូងជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ ក្រោយពីឯកឧត្តមត្រូវបានរដ្ឋាភិបាល ផ្លាស់ប្តូរពីរដ្ឋមន្ត្រីក្រសួងអធិការកិច្ច មកកាន់តំណែងថ្មីជារដ្ឋមន្ត្រីក្រសួងទេសចណ៍វិញ កាលពីថ្ងៃទី២០ ខែកញ្ញាកន្លងទៅ។

បើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះ៖«ក្នុងនាមយើងម្នាក់ៗ ជាប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ គួរចូលរួមផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ ព័ត៌មានវិជ្ជមានអំពីកម្ពុជា និងផលិតផលនៅក្នុងវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ជាពិសេសផលិតផលដែលធ្វើដោយដៃនៅកម្ពុជា (Hand made in Cambodia)»។ នៅចំពោះមុខមន្ត្រីរាជការរបស់ក្រសួង ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ រូបនេះ ថ្លែងថា អង្គភាពក្រោមឱវាទគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គ្រប់ផ្នែក គ្រប់ថ្នាក់ ត្រូវបុរេសកម្ម, សកម្ម និងអន្តរសកម្ម ផ្តល់កិច្ចសហការល្អ ក្នុងភាពជាដៃគូ ជាមួយវិស័យឯកជន ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។

ក្នុងជំនួបសំណេះសំណាលដែលមានថ្នាក់ដឹកនាំនិងមន្ត្រីរាជការប្រមាណ៣៥០នាក់ចូលរួម កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តមរដ្ឋមន្ត្រី ឱ្យដឹងថាជំនួបនេះធ្វើឡើងក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងថ្នាក់ដឹកនាំជាមួយមន្ត្រីរាជការរួបរួមគ្នាជាធ្លុងមួយ ធ្វើឱ្យមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ដើម្បីជំរុញវិស័យទេសចរណ៍បន្ថែមទាំងនៅ High season និង Green season ក្នុងនាមជាមហាគ្រួសារទេសចរណ៍តែមួយ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ននានា ភាគីពាក់ព័ន្ធ និងដៃគូអន្តរជាតិ ក្នុងកម្រិតអនុតំបន់ តំបន់ និងពិភពលោក ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ ស្របតាមតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី