SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងប្រៃសណីយ៍ ជំរុញឱ្យសិស្សានុសិស្សចាប់យកជំនាញឌីជីថល ដើម្បីទទួលបានចំណូលខ្ពស់


ក្រសួងប្រៃសណីយ៍ ជំរុញឱ្យសិស្សានុសិស្សចាប់យកជំនាញឌីជីថល ដើម្បីទទួលបានចំណូលខ្ពស់
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-19

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-19

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកទឹកចិត្តសិស្សានុសិស្សឱ្យចាប់យកសិក្សាជំនាញឌីជីថល ក្រោយទទួលបានជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ តាមការចុះផ្សាយរបស់ក្រសួងប្រៃសណីយ៍ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ការចាប់យកជំនាញឌីជីថលនេះ សិក្សានុសិស្សនឹងទទួលបានការងារល្អ និងចំណូលខ្ពស់ដែលអាចជួយលើកកម្ពស់ជីវភាពផ្ទាល់ខ្លួន និងគ្រួសារ។

ក្រសួងប្រៃសណីយ៍ បានឱ្យដឹងថា បច្ចេកវិទ្យាឌីជីថល (Digital Technology) គឺជាបច្ចេកវិទ្យាឈានមុខថ្មីៗ (Emerging Technology) ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅ ការធ្វើអាជីវកម្ម និងការផ្ដល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះ ការចាប់យកជំនាញឌីជីថល (Digital Skills) ដែលស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្ម៤.០ នឹងរួមចំណែកលើកស្ទួយ និងអភិវឌ្ឍន៍ប្រទេសជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

នៅក្នុងផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថល២០២៤-២០៣៥ របស់រាជរដ្ឋាភិបាល ដែលអនុម័តកាលពីដើមឆ្នាំ២០២៤ បានដាក់ចេញនូវក្របខ័ណ្ឌសមត្ថភាពជំនាញឌីជីថល ដោយបែងចែកជា ៧ផ្នែក ២០ក្រុមជំនាញ និង ៦៣មុខរបរ ដែលកំពុងមានតម្រូវការខ្ពស់ និងងាយទទួលបានឱកាសការងារ។

មុខរបរ ដែលកំពុងមានតម្រូវការនោះ រួមមាន៖ ផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល (Digital Infrastructure), ផ្នែកសន្តិសុខសាយប័រ (Cybersecurity), ផ្នែកអភិបាលកិច្ចទិន្នន័យ (Data Governance), ផ្នែកសុសវែរនិងកម្មវិធីកុំព្យូទ័រ (Software and Applications), ផ្នែកទិន្នន័យនិងបញ្ញាសិប្បនិម្មិត (Data and Artificial Intelligence), ផ្នែកទំនាក់ទំនង លក់ និងទីផ្សារឌីជីថល (Digital Communication, Sales, and Marketing) និងផ្នែកនវានុវត្តន៍ឌីជីថលនិងសហគ្រិនភាព (Digital Innovation and Entrepreneurship)៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី