SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

គយ នឹងផ្អាកដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ជាបណ្តោះអាសន្ន នៅថ្ងៃទី២១ កញ្ញា


គយ នឹងផ្អាកដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ជាបណ្តោះអាសន្ន នៅថ្ងៃទី២១ កញ្ញា
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-19

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-19

ទូច សូរិយា

A+ A-

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) នឹងផ្អាកដំណើរការជាបណ្តោះអាសន្ននូវប្រព័ន្ធស្វ័យប្រវត្តិកម្មគយទាំងស្រុង នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២០:០០ នាទី។ នេះបើតាមសេចក្តីជូនដំណឹង ស្តីពី ការផ្អាកដំណើរការបណ្តោះអាសន្នប្រព័ន្ធស្វ័យប្រវត្តិកម្មគយ។

តាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានគយ នាថ្ងៃទី១៧ កញ្ញា ការផ្អាកដំណើរការបណ្តោះអាសន្នប្រព័ន្ធស្វ័យប្រវត្តិកម្មគយនេះ គឺដើម្បីកែសម្រួល និងដោះស្រាយបញ្ហាបច្ចេកទេសនៅលើប្រព័ន្ធម៉ាស៊ីនមេ ពិសេសដើម្បីបំពេញតម្រូវការចាំបាច់ក្នុងការធានាប្រសិទ្ធភាព និងនិរន្តរភាពប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់អគ្គនាយកដ្ឋានគយ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអំពាវនាវឱ្យអ្នកប្រើប្រាស់ និងសាធារណជនទាំងអស់ បញ្ចប់ប្រតិបត្តិការ និងចាកចេញពីប្រព័ន្ធស្វ័យប្រវត្តិកម្មគយឱ្យបានមុនពេលកំណត់ ដើម្បីចៀសវាងការជួបប្រទះបញ្ហាបច្ចេកទេសជាយថាហេតុ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី