SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ពលរដ្ឋប្រមាណ២០០នាក់បន្ថែមទៀត ចុះទស្សនកិច្ចនៅបណ្តាខេត្តភាគឦសាន ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍


ពលរដ្ឋប្រមាណ២០០នាក់បន្ថែមទៀត ចុះទស្សនកិច្ចនៅបណ្តាខេត្តភាគឦសាន ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-17

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-17

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ដំណើរទស្សនកិច្ចទិសឦសានផ្សារភ្ជាប់បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជា នៅតាមបណ្តាខេត្តក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (DTA) ដែលមានក្រចេះ និងមណ្ឌលគិរី ស្ទឹងត្រែងនិងរតនគិរី មានចម្ងាយផ្លូវទាំងទៅទាំងមកជាង ៧០០គីឡូម៉ែត្រ លើកទី២ កំពុងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់សាធារណជន។ នេះបើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤។

ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃលើកទី២ លើតម្រាយផ្លូវតាមបណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរីនេះ មានការចូលរួមពីសាធារណជន ព្រះសង្ឃ ប្រជាពលរដ្ឋ និស្សិត បញ្ញាវ័ន្តសរុបម្រមាណ ២០០នាក់ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចលើកទី២នេះ បានធ្វើឱ្យប្រជាពលរដ្ឋស្គាល់ពីទឹកដី និងខណ្ឌសីមាព្រំដែនគោកកាន់តែច្បាស់លាស់ ពិសេសបានយល់ពីសារសំខាន់នៃការកសាងផ្លូវក្រវាត់ព្រំដែន ក៏ដូចជាការអភិវឌ្ឍជាក់ស្តែងនៅតាមបណ្តាខេត្តនៅភូមិភាគឦសាន។

កម្មវិធីដំណើរកម្សាន្តទៅកាន់ទិសឦសាននេះ មិនតម្រូវឱ្យមានការបង់ប្រាក់ទេ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺនឹងផ្តល់ជូនដោយឥតគិតថ្លៃ ដែលទទួលបានការឧបត្ថម្ភពីសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងការឧបត្ថម្ភពីសប្បុរសជន ដូចជាក្រុមហ៊ុនទឹកបរិសុទ្ធវីតាល ក្រុមហ៊ុនចុងភៅ សេង ហុកហេង និងក្រុមហ៊ុនភេសជ្ជៈបាកាស៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី