2024-09-10
ដេប៉ាលីយែរ ម៉ារីលីណា
2024-09-10
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ លោក Michael Goodman ដៃគូស្ថាបនិកក្រុមហ៊ុន Glen Ventures និងលោក Francis Baillet អនុប្រធានកិច្ចការសាជីវកម្មរបស់ក្រុមហ៊ុន Ubisoft របស់កាណាដា បង្ហាញលទ្ធភាពវិនិយោគលើវិស័យវេជ្ជសាស្ត្រឌីជីថល និងអាជីវកម្មថ្មីឌីជីថលនៅកម្ពុជា។ ការបង្ហាញលទ្ធភាពនេះ ធ្វើឡើងក្នុងជំនួបឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
រីឯ ក្នុងជំនួបជាមួយក្រុមហ៊ុន Investissement Quebec International របស់ប្រទេសកាណាដា ឯកឧត្តម រដ្ឋ សារ៉ាវុធ ក៏បានបង្ហាញអំពីស្ថានភាពវិនិយោគនៅកម្ពុជា គោលនយោបាយ ច្បាប់ពាក់ព័ន្ធ ព្រមទាំងនីតិវិធីចាំបាច់ក្នុងការគាំទ្រគម្រោងវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ ថាមពលបៃតង និងភស្តុភារកម្មនៅកម្ពុជា។
ក្នុងជំនួបពិភាក្សានោះ ភាគីតំណាងរបស់ក្រុមហ៊ុន បានបញ្ជាក់ថា ក្រុមហ៊ុន កំពុងសម្របសម្រួល ដឹកនាំគណៈប្រតិភូវិនិយោគិនហ្កេបិក ទៅធ្វើទស្សនកិច្ចសិក្សាឱកាសវិនិយោគលើវិស័យខាងលើ នៅបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះក៏មានកម្ពុជាផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី