SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រទានថវិកា ៦ម៉ឺនដុល្លារ ដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន


ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រទានថវិកា ៦ម៉ឺនដុល្លារ ដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-02

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-02

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានប្រោសប្រទានថវិកាចំនួន ៦ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន។

ការប្រោសប្រទានរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែននេះ គឺសម្រាប់តម្កល់ជាឧត្តមប្រយោជន៍ដល់ប្រជានុរាស្រ្ត និងដើម្បីការកសាងផ្លូវក្រវាត់ព្រំដែនផងដែរ។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានក្រាបថ្វាយបង្គំអរព្រះគុណដល់ព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជប្រទាននូវថវិកាចំនួន ៦ម៉ឺនដុល្លារ ដល់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ នេះបើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា រដ្ឋាភិបាល បានបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដើម្បីផ្ដល់ឱកាសសម្រាប់ពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសចូលរួមគាំទ្រ ពិសេសដើម្បីពង្រឹង និងអភិវឌ្ឍន៍តំបន់ព្រំដែន ដែលផ្ដោតសំខាន់លើការកសាងផ្លូវក្រវាត់ព្រំដែនជាមួយរដ្ឋាភិបាលផ្ទាល់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី