2024-08-31
ដេប៉ាលីយែរ ម៉ារីលីណា
2024-08-31
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ សហភាពអឺរ៉ុប បានត្រៀមផ្តល់ជំនួយឥតសំណងចំនួន ៣,៥លានអឺរ៉ូ ដើម្បីបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកជំនាញទឹកស្អាតនៅកម្ពុជា។ ក្នុងជំនួបជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ក៏បានស្នើឱ្យមានសហហិរញ្ញប្បទានលើវិស័យទឹកស្អាតពីភាគីកម្ពុជាផងដែរ។
ក្នុងជំនួប នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ហែម វណ្ណឌី ក៏បានស្នើឱ្យសហភាពអឺរ៉ុប ផ្តល់ជំនួយបច្ចេកទេសលើការស្រាវជ្រាវទីផ្សារ ដើម្បីឱ្យក្រសួង និងដៃគូពាក់ព័ន្ធ រួមទាំងសហគ្រិនខ្មែរ អាចពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានបន្តថា ការផ្តល់ជំនួយបច្ចេកទេសលើការស្រាវជ្រាវទីផ្សារនេះ នឹងធ្វើឱ្យក្រសួងអាចផ្តល់ជំនួយចំគោលដៅដល់សហគ្រាសធុនតូច និងមធ្យម ចូលទៅកាន់ទីផ្សារអន្តរជាតិដែលមានតម្លៃបន្ថែមខ្ពស់ផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម Igor Driesmans ក៏បានលើកឡើងថា ក្រៅពីវិស័យទឹកស្អាត សហភាពអឺរ៉ុបនឹងសហការជាមួយក្រសួង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពថាមពលសម្រាប់រោងចក្របៃតង ដែលក្នុងនោះនឹងសហការជាមួយក្រសួងរ៉ែ និងថាមពល ដើម្បីជំរុញការអនុវត្តគោលការណ៍ឧស្សាហកម្មប្រកបដោយនិរន្តរភាពនៅកម្ពុជាបន្ថែមទៀត។ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបញ្ជាក់បន្ថែមថា សហភាពអឺរ៉ុប ក៏បានបន្ថែមការគាំទ្រលើវិស័យទឹកស្អាតនៅកម្ពុជា និងគ្រោងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍឧស្សាហកម្មបៃតង ការស្រាវជ្រាវ និងនវានុវត្តន៍ទៀតផង។
តាមការចុះផ្សាយរបស់ក្រសួងឧស្សាហកម្ម នាថ្ងៃទី២៩ សីហា សហភាពអឺរ៉ុប បានសន្យាផ្តល់ជំនួយឥតសំណងចំនួន ១២លានអឺរ៉ូ កាលពីខែមីនា ឆ្នាំ២០២៤ ក្រោមក្របខ័ណ្ឌគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ជំហានទី៣ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់របស់សហភាពអឺរ៉ុប ក្នុងការរួមចំណែកកែលម្អហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី