SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ពន្ធដារ បើកវគ្គបណ្តុះបណ្តាលកាតព្វកិច្ចសារពើពន្ធរបស់សហគ្រាស ប្រកបអាជីវកម្មផ្គត់ផ្គង់អគ្គិសនី


ពន្ធដារ បើកវគ្គបណ្តុះបណ្តាលកាតព្វកិច្ចសារពើពន្ធរបស់សហគ្រាស ប្រកបអាជីវកម្មផ្គត់ផ្គង់អគ្គិសនី
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-27

លន់ ចាន់ធូ

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-27

លន់ ចាន់ធូ

A+ A-

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងបើកវគ្គបណ្តុះបណ្តាលស្តីពី កាតព្វកិច្ចសារពើពន្ធរបស់សហគ្រាសប្រកបអាជីវកម្មផ្គត់ផ្គង់អគ្គិសនី នៅថ្ងៃទី១៤ និងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ចុះផ្សាយនាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤។

វគ្គបណ្តុះបណ្តាលនេះ ចែកចេញជា២វេនសិក្សា គឺវេនសិក្សាថ្ងៃសៅរ៍ និងអាទិត្យ ចាប់ពីម៉ោង ៨:៣០-១២:០០ និង ២:០០-៥:០០ ចាប់ផ្តើមនៅថ្ងៃទី១៤ កញ្ញា និងវេនសិក្សាថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៨:៣០-១២:០០ និង ២:០០-៥:០០ ចាប់ផ្តើមនាថ្ងៃទី១៦ កញ្ញា។ ក្នុងវគ្គបណ្ដុះបណ្តាលនេះ នឹងមានបង្រៀនដល់សិក្ខាកាមអំពីការចុះបញ្ជីពន្ធដារ ពន្ធប៉ាតង់ ពន្ធលើប្រាក់បៀវត្ស និងពន្ធកាត់ទុក, ពន្ធលើប្រាក់ចំណូល អាករលើតម្លៃបន្ថែម និងវិធានវិក្កយបត្រ, ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមអនឡាញ (e-Filing) និងប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ (ToI e-Filing)។

ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងអាចពន្យល់ច្បាប់ បទប្បញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗពាក់ព័ន្ធអាជីវកម្មផ្គត់ផ្គង់អគ្គិសនី, ធ្វើនិយ័តកម្មពន្ធលើប្រាក់ចំណូលតាមច្បាប់សារពើពន្ធ

គណនាមូលដ្ឋានគិតពន្ធ និងពន្ធលើប្រាក់ចំណូល, អាចប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមអនឡាញ (e-Filing) និងអាចប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ (ToI e-Filing)។

ចំពោះសាធារណជនដែលជាអ្នកជាប់ពន្ធ ជាអភិបាល បណ្ណាធិការ ឬនាយកក្រុមហ៊ុនភ្នាក់ងារសេវាកម្មពន្ធដារ ដែលមានបំណងចូលរួមវគ្គបណ្តុះបណ្តាលខាងលើនេះ អាចដាក់ពាក្យឱ្យទាន់ពេលវេលា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ឬចុះឈ្មោះ និងបង់ថ្លៃសិក្សាតាមរយៈប្រព័ន្ធគ្រប់គ្រងការសិក្សាពន្ធដារ នៅគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ www.tax.gov.kh/km/e-service ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី