SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនចិនចំនួន២ គ្រោងវិនិយោគលើការផលិត និងជ្រលក់ពណ៌ក្រណាត់ នៅកម្ពុជា


ក្រុមហ៊ុនចិនចំនួន២ គ្រោងវិនិយោគលើការផលិត និងជ្រលក់ពណ៌ក្រណាត់ នៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-20

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-20

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន CID logistics Co., Ltd និងក្រុមហ៊ុន Shanghai Shunkai International Freight & Forwarding Co., Ltd នៃប្រទេសចិន មានបំណងវិនិយោគបង្កើតក្រុមហ៊ុនផលិតក្រណាត់ និងជ្រលក់ពណ៌ក្រណាត់នៅកម្ពុជា ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច។ គណៈប្រតិភូក្រុមហ៊ុនទាំងពីរ បានលើកឡើងដូច្នេះ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។

លើសពីជំរុញកំណើនសេដ្ឋកិច្ច គម្រោងមកវិនិយោគលើការផលិត និងជ្រលក់ពណ៌ក្រណាត់នៅកម្ពុជានេះ ក៏ដើម្បីទាក់ទាញវិនិយោគិនផ្សេងទៀតមកបណ្តាក់ទុនក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ដែលមានសក្តានុពល នៅកម្ពុជាផងដែរ។ នេះជាការលើកឡើងបន្ថែមរបស់ គណៈប្រតិភូក្រុមហ៊ុនចិនទាំង២ ក្នុងជំនួបជាមួយឯកឧត្តម ឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

នាឱកាសមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា របស់គណៈប្រតិភូក្រុមហ៊ុនចិននេះ ឯកឧត្តម ឡោ ទិត្យច័ន្ទសុភក្តិ បានស្វាគមន៍ និងបានមានប្រសាសន៍អំពីគោលនយោបាយលើកទឹកចិត្ត និងអនុគ្រោះបំផុតដល់វិនិយោគិនរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដល់លើវិស័យដែលមានសក្តានុពលសំខាន់ៗ ដូចបានកំណត់ក្នុងច្បាប់ស្តីពីវិនិយោគនៃកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៩ មិថុនា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី